**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

គម្រោងកែលម្អបរិស្ថានជុំវិញទន្លេសាបជំហាន២ ក្នុងក្រុងសិរីសោភ័ណ សម្រេចបានប្រមាណ៥០%ហើយ

បន្ទាយមានជ័យ៖ គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ អនុវត្តសម្រេចបានប្រមាណ៥០%ហើយ ដែលជាកម្ចីហិរញ្ញប្បទាន ADB ក្នុងទំហំទឹកប្រាក់២២លានដុល្លារអាមេរិក ដើម្បីកែលម្អក្រុងមួយនេះឱ្យទៅជាទីក្រុងមួយដ៏ស្រស់ស្អាត ប្រដោយផាសុខភាព។

ជាក់ស្តែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលក្រុមការងារអនុវត្ត ” គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាបជំហាន២ ” ក្នុងក្រុងសិរីសោភ័ណ ដែលកំពុងអនុវត្ត និងបានធ្វើការជួសជុលផ្លូវឡើងវិញ ជាបណ្តើរៗ នូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយសារគម្រោង នៅក្នុងនៅភូមិតារាងបាល់ (ផ្លូវ យ៉ាំង ម៉េងតុល ) សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ រដ្ឋបាលក្រុងសិរីសោភ័ណបាន ឱ្យដឹងថា ការអនុវត្តគម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ មានអនុគម្រោង២ ៖ អនុគម្រោងទី១ កែលម្អប្រព័ន្ធលូទឹកកង្វក់(ប្រភេទលូ អ៊ុយ) និងអាងចម្រុះ និងអនុទី២ កែលម្អទីលានចាក់សំរាម (អនុវត្តជំហានបន្ទា ប់ ឆ្នាំ ២០២៤) ។

មន្ត្រីដ៏ដែលបន្តថា អនុគម្រោងទី១ ត្រូវបានអនុវត្ត ភ្ជាប់ប្រព័ន្ធលូតាមផ្ទះ ក្នុងផែនការគម្រោងទូទាំងក្រុង មាន៤សង្កាត់ រួមមាន សង្កាត់ កំពង់ស្វាយ សង្កាត់ព្រះពន្លា សង្កាត់ អូរអំបិល និងសង្កាត់ទឹកថ្លា ដែលបានប្រវែង ចំនួន១១២គីឡូម៉ែត្រ ។

បច្ចុប្បន្ននេះអនុវត្តសម្រេចបានចំនួន៥០ % ហើយ គ្រោងបញ្ចប់ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៤នាពេលខាងមុខ។ ដោយឡែកចំពោះគម្រោងដែលបានអនុវត្តរួច អ្វីដែលធ្វើប៉ះពាល់ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារនិងធ្វើការជួសជុលឡើងវិញទាំងអស់។ ចំពោះអត្ថប្រយោជន៍ ដែលពលរដ្ឋទទួលបាន ១-ការតភ្ជាប់ជូនឥតគិតថ្លៃ, ២- ពលរដ្ឋលែងព្រួយបារម្ភស្ទះបង្គន់ ស្ទះប្រព័ន្ធលូទឹក , ៣-បរិស្ថាននៅជុំវិញផ្ទះ ស្អាត គ្មានក្លិនស្អុយ, ៤-ទឹកកង្វក់ត្រូវបានចម្រុះ មុនបញ្ចូលទៅក្នុងស្ទឹង ដែលមិនប៉ះពាល់មច្ឆាជាតិឡើយ៕

អត្ថបទដែលជាប់ទាក់ទង