លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ អតីតរដ្ឋមន្ត្រីការបរទេស ទីក្រុងសេអ៊ូល ចំពោះការអបអរសាទរក្នុងឱកាសលោកជំទាវជាប់ជាប្រធានរដ្ឋសភាសម្រាប់និតិការទី៧
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសារលិខិតថ្លែងអំណរគុណជូនលោក CHUNG EUI-YONG ប្រធានគណៈកម្មាធិការអចិន្ត្រៃICAPP អតីតរដ្ឋមន្ត្រីការបរទេស ទីក្រុង សេអ៊ូល សាធារណៈរដ្ឋកូរ៉េ ចំពោះសារលិខិតអបអរសាទរលោកជំទាវក្នុងឱកាសដែលរដ្ឋសភាផ្តល់សេចក្តីទុកចិត្ត តែងតាំងជាប្រធានរដ្ឋសភាសម្រាប់និតិការទី៧។