ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផ្ទេរភារកិច្ច និងតែងតាំង អភិបាលរងខេត្តបន្ទាយមានជ័យ២រូប
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក គឹង វណ្ណៈ ពីអភិបាលរងនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំងលោក កែ សួនសុភាព ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជំនួស។