**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បន្តចុះពិនិត្យពីស្ថានភាពរស់នៅ និងប្រកបការងាររបស់កម្មករនិយោជិតនៅតាមបន្ទប់ជួលនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ក្នុងថ្ងៃទី២នៃការចូលកាន់តំណែងផ្លូវការជារដ្ឋមន្ត្រី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួលក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនីបន្ថែមទៀត។

គួរជម្រាបថា នៅថ្ងៃម្សិលមិញ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានចុះជួបកម្មករនិយោជិតពេញមួយថ្ងៃហើយដែរ ដោយទទួលបានព័ត៌មាន ទិន្នន័យ និងសំណូមពរដែលពាក់ព័ន្ធនឹងស្ថានភាពរស់នៅ ស្ថានភាពនៅកន្លែងបំពេញការងារ រាប់ទាំងបញ្ហាអាហារហូបចុក អនាម័យ បរិយាកាសការងាររបស់កម្មករនិយោជិតថែមទៀតផង។ សកម្មភាពទាំងនេះបានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះកម្មករ-កម្មការិនីយ៉ាងហ្មត់ចត់ និងទទួលបានការសាទរយ៉ាងក្លៀវក្លាពីសំណាក់កម្មករនិយោជិត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីនីតិកាលទី៧ នៅព្រឹកមិញនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានបន្តចុះជួយទៅជួបកម្មករនិយោជិតនៅតាមរោងចក្រក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ទាំងដែលពួកគាត់មិនបានដឹងមុន ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយការទទួលរួសរាយរាក់ទាក់ជាមួយលោករដ្ឋមន្ត្រីក្រសួងការងារថ្មី។

ទិដ្ឋភាពពោរពេញដោយភាពស្និទ្ធស្នាលណាស់ តាមរយៈការសំពះជម្រាបសួរ សួរសុខទុក្ខ ជជែកទល់មុខ ញញឹមសើចសប្បាយ ថតរូបស៊ែលហ្វ៉ីជាមួយគ្នា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី វ័យក្មេងក៏មិនភ្លេចសាកសួរអំពីស្ថានភាពរស់នៅនៅបន្ទប់ជួល កន្លែងធ្វើការ បរិយាកាសការងារ ក៏ដូចជាតម្រូវការផ្សេងរបស់កម្មករ-កម្មការិនី ពិសេសលោករដ្ឋមន្ត្រីក៏បានរំលេចអំពីការទទួលបានបណ្ណ ប.ស.ស គុណភាព និងការអត្ថប្រយោជន៍ដែលទទួលបានតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស នេះជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសាកសួរអំពីការប្រើប្រាស់ ការចំណាយលើសេវាទឹកស្អាត អគ្គិសនី ថ្លៃជួបបន្ទប់ អាហារហូបចុក ក៏ដូចជាការគាំពារសុខុមាលភាពផ្សេងៗទៀត។

នៅចំពោះមុខកម្មករ-កម្មការិនី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថានឹងបន្តរួមគ្នាជាមួយភាគីពាក់ព័ន្ធពិនិត្យតាមដាននូវកិច្ចការងារនេះជាប់ជាប្រចាំ តាមបណ្តាំណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវចាត់ទុកសុខទុក្ខរបស់កម្មករនិយោជិត ដូចជាកែវភ្នែករបស់ខ្លួន។

ជាការសង្កត់ធ្ងន់យ៉ាងមុតមាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ គឺថា រាល់ពេលចុះជួបកម្មករនិយោជិតក្នុងបេសកកម្មដំបូងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ហើយបញ្ជាក់ទៀតថា មន្ត្រីរាជការនៃក្រសួងការងារ រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួបកម្មករនិយោជិតឱ្យបានញឹកញាប់ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនីបន្ថែមទៀត បម្រើប្រជាជន តបស្នងជូនប្រជាជន ឱ្យសមនឹងតម្លៃដែលប្រជាជនបានការផ្ដល់ការទុកចិត្តលើរាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង