ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ចូលរួមអបអរសាទរ ឯកឧត្ដម ប៉េង ពោធិ៍សា ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជា អភិបាលខេត្តស្វាយរៀង
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានផ្ញើសារចូលរួមអបអរសាទរ និងជូនពរ ឯកឧត្ដម ប៉េង ពោធិ៍សា ដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាការពារ និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្ដម ប៉េង ពោធិ៍សា និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី សូមបានប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕