នគរបាលស្រុកសង្កែ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ករណីគ្រឿងញៀន
ភ្នំពេញ៖ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចា-ប់ខ្លួន លេខ ៥៥៧ ពស,ព្រសចុះថ្ងៃទី០២ខែសីហា ឆ្នាំ២០ ២ ៣ របស់លោក ជួន សុរាសី ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តបាត់ដំបងដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចា-ប់ខ្លួនជនត្រូវចោទចំនួន០១នាក់ឈ្មោះ វឿត សុ រិយ៉ា ហៅតូ ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅក្រុមទី០៧ ភូមិននរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៦ភូមិនរា២ ឃុំ នរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ការចុះចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទីនៅចំណុច ក្រុមទី០២ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នង ការរងផែនការងារប្រឆាំងគ្រឿងញៀន។
នគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ហេីយ៕