ឯកឧត្ដម ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារពាក់ព័ន្ធនឹងការអនុវត្តផែនការសកម្មភាពរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារពាក់ព័ន្ធនឹងការអនុវត្តផែនការសកម្មភាពរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្ដម លោកជំទាវ ដែលជាសមាជិក សមាជិកានៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌មួយចំនួនទៀតផងដែរ ៕