**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តម ប៉ាន សូរស័ក្តិ និងលោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីថ្លែងអំណរគុណ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ដែលពិធីនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងផងដែរ។

នៅក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ថ្លែងអំណរគុណ និងសម្តែងការអបអរសាទរដ៏ស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងទទួលយកគំរូវីរភាព តាមរយៈស្នាដៃ និងសមិទ្ធផលដ៏ថ្លៃថ្លាដែលសម្រេចបានក្នុងអាណត្តិកន្លងមក ដែលសមិទ្ធផលទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះ និងផែនទីបង្ហាញផ្លូវដ៏រឹងមាំ សម្រាប់ក្រសួងពាណិជ្ជកម្ម យកទៅត្រងត្រាប់និងអនុវត្តបន្ត ដើម្បីអាចសម្រេចបាននូវសមិទ្ធផលធំៗថ្មីបន្ថែមទៀតជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ បានថ្លែងចំណាប់អារម្មណ៍កោតសរសើរអស់ពីដួងចិត្ត លេីការខិតខំលើកកម្ពស់ប្រសិទ្ធភាព និង គុណភាព នៃបរិយាកាសធុរកិច្ច ព្រមទាំងបានរំលេចនូវស្នាដៃការងារនិងសមិទ្ធផលសំខាន់ៗមួយចំនួនក្នុងវិស័យពាណិជ្ជកម្ម ដែលសម្រេចបានក្នុងអាណត្តិកន្លងទៅ​ រួមទាំងយន្តការវិមជ្ឈការការងារទៅឱ្យមន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែនផងដែរ។

ជាកិច្ចបន្ត ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលបានរួមចំណែកសម្រេចបាននូវជោគជ័យទាំងនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើមរបស់យើង នាអាណត្តិរាជរដ្ឋាភិបាលកម្ពុជាកន្លងមក។

ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវទឹកចិត្តប្រកបដោយក្តីកតញ្ញូកតវេទីតាធម៌ ការដឹងគុណជូនចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ និងបានសន្យាបន្តដឹកនាំថែរក្សា “ក្រុមគ្រួសារពាណិជ្ជកម្មជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ មានសំឡេងតែមួយ” នៅលើគ្រប់សមរភូមិពាណិជ្ជកម្ម ទោះត្រជាក់ ទោះក្តៅ ទោះសមរភូមិធំឬតូច ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង