លោក ញ៉ាញ់ ជាបហ៊ង ទទួលបានប័ណ្ណសរសើរ ពីឯកឧត្តម វ៉ី សំណាង ក្នុងឱកាសបានបំពេញភារកិច្ច អំឡុងពេលបោះឆ្នោត នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ទទួលបានប័ណ្ណសរសើរពីឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្ដា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ក្នុងឱកាសដែលបានបំពេញភារកិច្ច ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ។
ការទទួលបានប័ណ្ណសរសើរនេះ ធ្វើឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីផ្ដល់លិខិតថ្លែងអំណរគុណ ប័ណ្ណសរសើរ និងលិខិតសរសើរ ដល់គណៈកម្មាធិការគណបក្សក្រុង ស្រុក និងគណៈកម្មាធិការគណបក្សឃុំ សង្កាត់ ដែលបានបំពេញភារកិច្ចក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ក្រោមអធិបតីភាពឯកឧត្ដម វ៉ី សំណាង ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យឹម សុខុម សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម អ៊ិន ឃុន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ប្រធានសាខាបក្សមន្ទីរអង្គភាព ជុំវិញខេត្ត លោកប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងលោក លោកស្រីប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ សរុបចំនួន ៣៥០នាក់ នៅសាលប្រជុំធំមន្ទីរគណបក្សខេត្ត ៕