នគរបាលស្រុកថ្មគោលអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន
បាត់ដំបង៖ នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣វេលាម៉ោង១០និង៣០នាទីនៅចំណុចក្រុមទី ១៩ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោកវរសេនីយ៍ទោសេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីនៃអធិការដ្ឋាននគរបាលស្រុកអនុវត្តន៏ដីកាបង្គាប់ ឱ្យចាប់ខ្លួនលេខ៥៦៧ត.ព្រ ចុះថ្ងៃទី០៨ខែ សីហាឆ្នាំ២០២៣របស់លោក គា សីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២៣បទល្មេីសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទឈ្មោះ ខុន ភិរិត ហៅប្រុស ភេទប្រុស អាយុ ៤៣ឆ្នាំមានទីលំនៅក្រុមទី១៩ ភូមិ ពពាលខែ ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដបងត្រូវបានចាប់ខ្លួននិងរៀបចំឯកសារបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនិតិវិធី៕