**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំដំបូង​ ដើម្បីត្រៀមរៀបចំមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពជា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដំបូង​ ដើម្បីត្រៀមរៀបចំមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ខាងមុខនេះ។

កិច្ចប្រជុំនេះ​ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា មន្ត្រីនាយកដ្ឋានទាំង៥ និងស្ថាប័នពាក់ព័ន្ធមួយចំនួនសរុបចំនួន ៥១នាក់។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្រ្តីបុគ្គលិកទាំងអស់ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងការជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ក៏ដូចជាការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដែលជាក្រុមការងារពាក់ព័ន្ធនឹងការរៀបចំមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧នេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានឱ្យដឹងទៀតថា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកដំបូងនេះ​ គឺមានការប្រកាសសេចក្តីសម្រេច ស្តីពីការចាត់តាំងគណៈកម្មការ និងអនុគណៈកម្មការ រៀបចំមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលនៅក្នុងនោះ គឺមានសមាសភាព ដែលបានចូលរួមមកពីគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធ ដើម្បីរៀបចំមហាសន្និបាតនាពេលខាងមុខ។

កិច្ចប្រជុំមានការចូលរួមយ៉ាងផុសផុល និងមានការលើកនូវយោបល់ ក៏ដូចការផ្លាស់ប្តូរ ចំណុចមួយចំនួននៃនីតិវិធី ក៏ដូចជាដំណើរនៃរបៀបវារៈសម្រាប់មហាសន្និបាត នៅថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានរាយការណ៍ពីចំណុចសំខាន់របាយការណ៍របស់គណៈកម្មការ និងអនុគណៈកម្មការទាំង៤ ដើម្បីយល់ពីភារកិច្ចដែលខ្លួនត្រូវបំពេញសម្រាប់មហាសន្និបាត និងរាយការណ៍ចំណុចសំខាន់អំពីរបាយការណ៍កិច្ចប្រជុំលើកទី១កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ទន្ទឹមនឹងនោះដែរ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានស្នើដល់ក្រុមការងារធ្វើការកែសម្រួលឱ្យមានលក្ខណៈ សមស្រប ទៅតាមលក្ខន្តិកៈរបស់កាកបាទក្រហមកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព ក៏ដូចជាយុត្តិធម៌ ទៅតាមគន្លងរបស់កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានស្នើសុំឱ្យក្រុមការងារពិនិត្យទៅតាមលក្ខន្តិកៈ ក៏ដូចជានីតិវិធីឱ្យសមស្របទៅតាមចរន្តនៃលក្ខណៈរបស់ជាតិ-អន្តរជាតិ ដើម្បីឲ្យដំណើរការមហាសន្និបាតនេះ ប្រកបដោយតម្លាភាព និងការប្រកាន់ខ្ជាប់ទៅតាមលក្ខន្តិកៈដែលបានចែងនៅក្នុងសៀវភៅលក្ខន្តិកៈ របស់កាកបាទក្រហមកម្ពុជា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ គឺមានមតិយោបល់ល្អៗ និងមានការឯកភាពមតិរួមមួយ ក៏ដូចជាដាក់ស្នើរសុំការអនុម័តនូវការងារមួយចំនួន ហើយអគ្គលេខាធិការរដ្ឋាននឹងចំរបៀបវារៈឡើងវិញដើម្បីឲ្យដំណើរមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ នាពេលខាងមុខប្រកបទៅដោយភាពរលូន៕

អត្ថបទដែលជាប់ទាក់ទង