**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ឯកឧត្តម ហ៊ុន ម៉ានី៖ សូមជឿជាក់លើការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលឯកឧត្តម គឺជាថ្នាក់ដឹកនាំដែល​​​មានឆន្ទៈខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា «សូមជឿជាក់លើការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលឯកឧត្តមគឺជាថ្នាក់ដឹកនាំដែល​​​មានឆន្ទៈខ្ពស់ក្នុងការបន្ដថែរក្សា សន្ដិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យសង្គមសេដ្ឋកិច្ចកម្ពុជា​​​មានការរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត»។

ក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ និងរចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺសម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺសូមថ្លែងអំណរគុណចំពោះរចនាសម្ព័ន្ធ​​​គណបក្ស​​​​ទាំងអស់ទាំងអស់ ក្រុមការងារចុះជួយស្រុក ឃុំ ជាពិសេសប្រជាពលរដ្ឋ ចំពោះការខិតខំប្រឹងប្រែងលះបង់​​​ទាំងពេលវេលា កម្លាំងកាយចិត្ត និងចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនាំឱ្យគណបក្សយើងទទួលបានជ័យ​​​ជម្នះ​​​​​យ៉ាងធំធេងក្នុងការបោះឆ្នោតនីតិកាលទី ៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងផងដែរ ទោះបីសម្តេចតេជោហ៊ុនសែន លាលែងពីតំណែងនាយករដ្ឋមន្រ្តីកម្ពុជា តែសម្តេច​​​នៅបន្តជាបង្អែករបស់ប្រជាពលរដ្ឋ និងមិនទៅណាចោលប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានោះ ឯកឧត្តមបានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណ ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ចំពោះការជឿទុកចិត្ត និងបោះឆ្នោតគាំទ្រជូនគណបក្ស​​​​ប្រជាជនកម្ពុជា។ បន្ថែមពីនេះ
ឯកឧត្តមបានមានប្រសាសន៍ថា « សូមជឿជាក់លើការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាល​​​បណ្ឌិត ដែលឯកឧត្តមគឺជាថ្នាក់ដឹកនាំដែលមានឆន្ទៈខ្ពស់ក្នុងការបន្ដថែរក្សា សន្ដិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ​​​លើគ្រប់វិស័យ និងធ្វើឱ្យសង្គមសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត»។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ចំពោះក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ជាពិសេសរចនាសម្ព័ន្ធ គណបក្សប្រជាជនកម្ពុជា ឃុំហោងសំណំ និងក្រុមការងារចុះជួយឃុំទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នា​​​​ធ្វើឱ្យគណបក្ស​​​យើងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ និងអបអរសាទរជារួមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយ ឡែកសម្រាប់ឃុំហោងសំណំ ដែលទទួលបានជ័យជម្នះលេខ១ ក្នុងស្រុកឱរ៉ាល់ ដែលបានផ្តល់ឱកាសឱ្យក្រុមការងារ និងបង​​​ប្អូនប្រជាពលរដ្ឋ បានមកជួបជុំគ្នាដូចតាមសន្យាកាលពីថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងយុទ្ធនាការឃោសនា​​​បោះឆ្នោត​​​កន្លងទៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង