ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញជាអធិបតីក្នុងសន្និបាតវិសាមញ្ញ អាណត្តិទី៦ (២០២២-២០២៦) នៅពហុកីឡដ្ឋានពករីន៍
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំសន្និបាតវិសាមញ្ញ អាណត្តិទី៦ (២០២២-២០២៦) នៅពហុកីឡដ្ឋានពករីន៍ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។
ក្នុងឱកាសនោះ អង្គសន្និបាតបានបោះឆ្នោតផ្លាស់ប្ដូររចនាសម្ព័ន្ធថ្មី ដោយឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានក្លាយជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា បន្ទាប់ពីឯកឧត្តមសន្ដិបណ្ឌិត ប្រកាសលាលែងពីតំណែង ក្រោយដឹកនាំសហព័ន្ធ ៣អាណត្តិ ប្រកបដោយភាពជោគជ័យ។
ដោយឡែក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានអង្គសន្និបាតបោះឆ្នោតគាំទ្រជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយមានឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ដ្រៃយ៍, ឯកត្តម ប៊ូ ជុំសេរី, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង, ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា, ឯកឧត្តម អ៊ូ វណ្ណា និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ(អគ្គលេខាធិការ) ជាអនុប្រធាន ព្រមទាំងសមាជិក ៣៦រូបផ្សេងទៀត ៕