ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៌ស្នាដៃសិស្សសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៌ស្នាដៃសិស្សសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ។
បច្ចុប្បន្នសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ បាននឹងកំពុងអនុវត្តន៍កម្មវិធីសិក្សាថ្មី ឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្សក្នុងសតវត្សទី២១ ដែលការសិក្សាផ្សារភ្ជាប់នឹងការអនុវត្ត ពិសោធន៍ ការស្រាវជ្រាវ
រក ប្រភពធនធាននៅខាងក្រៅពីសៀវភៅសិក្សាគោល។ ដូចនេះការតាំងពិព័រណ៌ស្នាដៃសិស្សនាថ្ងៃនេះ បានសរបញ្ជាក់ឱ្យឃើញសមិទ្ធផលផ្លែផ្កាជាច្រើនដែលទទួលបានកំឡុងពេលសិស្សានុសិស្សសិក្សានៅសាលាជំនាន់ថ្មីព្រះស៊ីសុវត្ថិ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស អង្គការពាក់ព័ន្ធ ដែលបានជួយគាំទ្រសាលាជំនាន់ថ្មី និងសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានការគាំទ្រ និងបង្កើតសាលារៀនជំនាន់ថ្មីបន្ថែមទៀតដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើងជាបន្ដបន្ទាប់ ៕