ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ផ្ញេីសារថ្លែងអំណរគុណចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានទូលថ្វាយ ព្រះមហាក្សត្រ ស្នើសុំសេចក្តីសណ្តោសប្រោសព្រះរាជទាននូវគោរមងារ «អភិសន្តិបណ្ឌិត» ដល់ឯកឧត្តម
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញេីសារថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំសេចក្តីសណ្តោសប្រោសព្រះរាជទាននូវគោរមងារ «អភិសន្តិបណ្ឌិត» ដល់ឯកឧត្តម។
ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍តបចំពោះសមានចិត្ត និងគោរមងារដ៏វិសេសវិសាលនេះ សូមប្តេជ្ញាបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាថែមទៀត ក្នុងការដឹកនាំស្ថាប័នក្រសួងមហាផ្ទៃ ចូលរួមអនុវត្តឱ្យបានសកម្មផុលផុសនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអាទិភាពនានា ដែលបានដាក់ចេញ សំដៅរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ នាំមកនូវវិបុលភាព និងការអភិវឌ្ឍរីកចម្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា ៕