**គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក**ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត**រដ្ឋមន្ត្រីការពារវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញស្តីពី “បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ” ក្នុងសម័យប្រជុំពេញអង្គវគ្គ១**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

សៀវភៅ កម្ពុជាសម័យតេជោ វគ្គ៤០« ភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះ មហាព្រឹត្តិ​កា​រ​ណ៍​កី​​ឡាស៊ីហ្គេមលើកទី៣២»​


សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នា​ដៃ​រ​បស់ ​ឯ​ក​ឧត្ត​ម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជា​សមា​ជិ​ក​​ក្រុ​ម​ប្រឹ​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចង​ក្រ​ងសៀវភៅនេះឡើងដើម្បីបង្ហាញ​ទៅ​ដល់​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ ស​ម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុ​ជា​មានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែ​លត្រូវចាប់អារម្មណ៍កោតស​រ​សើ​រ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពី​ដំណើរជីវិត​រ​បស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។
ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែ​ល​ស​ម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើ​​ម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬន​យោ​​​បាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបា​នបង្កើតឡើងនៅឆ្នាំ១៩៩​៣​និ​ង​​ការ​បញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជា​​​ឯ​កសា​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុង​កា​រ​សិ​ក្សា​​​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែ​លកើតមាន​ឡើ​ងនៅក្នុងផ្ទៃប្រទេសចន្លោះ​ពី​ឆ្នាំ​១​៩​៧​០​ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែល​មាននៅក្នុងសៀវភៅ«​កម្ពុ​ជា ស​ម័​យ​តេ​ជោ​»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ៤០« ភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះ មហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២»​
​ក្រៅពីកិច្ចប្រជុំធំៗដែលលើកឡើងនៅជំពូកមុននោះ ចាប់ពីឆ្នាំ២០២០មក កម្ពុជាបាន ឆ្លងកាត់ព្រឹត្តិការណ៍ធំៗមួយចំនួន ដូចជា ការផ្ទុះឡើង នូវជំងឺរាតត្បាតកូវីដ-១៩ ការរៀបចំកិច្ច ប្រជុំអាស៊ី អឺរ៉ុប លើកទី១៣ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ការធ្វើជាម្ចាស់ផ្ទះ និងរៀប ចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ និងការបោះឆ្នោតជាសកល ជ្រើសតាំងតំ ណាងរាស្រ្ត នីតិកាលទី៧។ ប៉ុន្តែ ការប្រកាសទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមដោយគ្មានការប្រែប្រួល ធ្វើ ឡើងនៅឆ្នាំ២០១៧ ខណៈកាលពីជាង១០ឆ្នាំមុន ក្រុមអ្នកសារព័ត៌មានបានផ្សព្វផ្សាយថា កម្ពុ ជាបានប្រកាសសុំពន្យារពេលម្តងរួចមកហើយ ដោយហេតុផលថា មិនទាន់រៀបចំខ្លួនរួចរាល់ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង១៥.០០០នាក់ មកពី រោងចក្រចំនួន២០ នៅតំបន់ចម្ការដូង ខណ្ឌដង្កោរ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា មូលហេតុ ដែលកម្ពុជាមិនព្រមធ្វើម្ចាស់ផ្ទះស៊ីហ្គេម នៅមុនឆ្នាំ២០២៣ ព្រោះដោយហេតុថា ប្រ សិនបើកម្ពុជាយកលុយទៅកសាងពហុកីឡដ្ឋានមួយ កម្ពុជានឹងប្រើប្រាស់អស់ថវិកា ប្រមា ណ៣០០ ឬ៤០០លានដុល្លារអាមេរិក ដើម្បីទទួលការប្រកួត ទទួលភ្ញៀវជាតិ-អន្តរជាតិ និង កី ឡាករ-កីឡាការិនីប្រមាណជាង៧០០០នាក់ ជាពិសេស កម្ពុជា ត្រូវការថវិកាសម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ថ្នល់ ទឹក ភ្លើង ស្ពាន សាលារៀន និងមន្ទីរពេទ្យជាមុនសិន ព្រោះ កម្ពុជា ទើបតែងើបពីភ្លើងសង្រ្គាម។
ប៉ុន្តែ មិនមែនមានន័យថា កម្ពុជា លុបចោល ការធ្វើ ជាម្ចា ស់ផ្ទះនៃកីឡាស៊ីហ្គេមនោះទេ ។ ផ្ទុយទៅវិញបើយកថវិកា៣០០ ឬ៤០០លានដុល្លារនោះ ទៅ កសាងស្ពានឆ្លងទន្លេមេគង្គ ស្ពានឆ្លងទន្លេសាប និងផ្លូវដទៃនោះ នឹងផ្ដល់ផលប្រ យោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាបានច្រើនជាង។ សម្ដេចតេជោ មានប្រសាសន៍ដោយការភ្ញាក់ផ្អើលថា កាលពីពេលកន្លងទៅ មានគេនិយាយថា សម្ដេចបានលុបចោល គម្រោងធ្វើជា ម្ចាស់ផ្ទះ ស៊ី ហ្គេម នេះទៅហើយ។ ការលើកឡើងនោះ គឺជាការយល់ច្រឡំដ៏ធំមួយ ព្រោះការធ្វើ ជាម្ចាស់ ផ្ទះ នៃកីឡាស៊ីហ្គេមឆ្នាំ២០២៣របស់កម្ពុជា គឺគ្មានការលុបចោលឡើយ ហើយសម្ដេចរំពឹងថា សម្ដេចនឹងមានឱកាសដុតភ្លើងគប់ប្រកាសបើកការប្រកួតស៊ីហ្គេមនេះក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃកម្ពុជាបន្តទៀតផងដែរ។
ស៊ីហ្គេមលើកទី៣២នៅកម្ពុជា នឹងត្រូវ ធ្វើនៅខែឧសភា ឆ្នាំ ២០២៣។ មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់យកខែឧសភា២០២៣ ជាខែប្រកួតស៊ី ហ្គេម ដោយសារតែខ្លាចប៉ះពាល់ដល់ការបោះឆ្នោតជាតិ ជ្រើសតាំង តំណាងរាស្រ្ត នីតិកាល ទី៧។ សម្តេចតេជោ នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា នៅ អំឡុងខែកក្កដាឬនៅ ចុងឆ្នាំ២០២៣ ជាពេលដែលកម្ពុជាត្រូវមមាញឹកជាមួយការបោះឆ្នោត ហើយរាល់ពេលក្រោយ បោះឆ្នោតម្តងៗ តែងមានការបង្កចលាចល និងបាតុភាពផ្សេងៗពីក្រុមអ្នកចាញ់ឆ្នោត។ ដូច្នេះ ដើម្បីកុំឱ្យមានការរំខានដោយសារសកម្មភាពណាមួយក្រោយពេលបោះឆ្នោតនោះទើបកម្ពុ ជាសម្រេចយកការប្រកួតក្នុងខែឧសភាមុនពេលបោះឆ្នោតតែម្តង។សម្តេចតេជោ ក៏បានប្រកា សជាថ្មីថា នៅឆ្នាំ២០២៣ កម្ពុជាត្រូវតែធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិ
ការណ៍កីឡាស៊ីហ្គេមហើយ ធ្វើ ឱ្យបានល្អប្រកបដោយកិត្តិយសថែមទៀត។
ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្រ្ដី បានជំរុញឱ្យក្រសួងអប់រំ និងគ្រប់ សហ ព័ន្ធទាំងអស់ ប្រឹងប្រែងពង្រឹ ង សមត្ថភាពកីឡាករ កីឡាការិនី និងបណ្តុះបណ្តាលធនធានផ្នែកកីឡាកម្ពុជាឱ្យកាន់តែប្រសើរ ឡើងថែមទៀត ហើយការបណ្តុះបណ្តាលនេះ មិនមែនត្រឹមតែសម្រាប់ស៊ីហ្គេមប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការប្រកួតប្រជែងផ្សេងទៀត ផងដែរ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្កដា នៅរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តេជ្ញាផងដែរថា រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម អា ស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ តាមរយៈការធ្វើបដិសណ្ឋារកិច្ចល្អ ដោយ ក្តីសោមនស្សរីករាយទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងប្រតិភូកីឡា ដោយភាពក ក់ក្តៅនិងសេវាល្អ ខណៈកម្ពុជារង់ចាំឱកាសដ៏អស្ចារ្យនេះរយៈពេល៦៤ឆ្នាំមកហើយ។ សម្តេ ចតេជោបញ្ចាក់ថា កម្ពុជាបានខកខានឱកាសនេះជាច្រើនលើកច្រើនសាក្នុងការត្រៀមខ្លួនយ៉ា ងពេញលេញ និងកៀរគរធនធានចាំបាច់ទាំងអស់ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ ធំនេះឱ្យបានល្អ និងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជំហានបឋម អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប៉ាន់ប្រមាណថា កម្ពុ ជាអាចនឹងចំណាយថវិកាប្រមាណ៣០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីប្រកួតកីឡា ស៊ីហ្គេ មលើកទី៣២ ចំនួន៣០ប្រភេទ ដោយមានប្រទេសចំនួន១១ចូលរួម។ ប៉ុន្តែ ក្រោយមកការវា យតម្លៃ របស់អគ្គលេខាធិការគណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បាន កើនឡើងដល់១២៤លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២ ៣ដោយមិនទាន់រាប់បញ្ចូលព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនិងតម្លៃសាងសង់ពហុកីឡដ្ឋានស ម្រាប់រៀបចំការប្រកួត ដែលមានតម្លៃជាង១៥០លានដុល្លារផង ។
គេអាចរម្លឹកឡើងវិញថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណា ក់កាលទី១នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងដំណាក់កាលទី២ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧។ ពហុកីឡដ្ឋានជាតិ មរត កតេជោ ត្រូវបានសាងសង់ឡើងដោយឈរលើទស្សនាទានកីឡាបៃតង «Green Sport» ដោ យមានសំណង់អគារ៣០% ហើយ៧០% ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក។ ពហុកីឡដ្ឋាននេះក៏មានប្រើបច្ចេកវិជ្ជា កាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រា ស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។ ពហុកីឡ ដ្ឋានមរតកតេជោ ក៏មានសណ្ឋាគារចំនួន៣៤បន្ទប់ ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧប ករណ៍ សម្ភារកីឡា ផលិតផលផ្សេងៗ និងមានបំពាក់កន្លែងកម្សាន្តរបស់កុមារ មាន សាល ហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសរបស់កីឡដ្ឋានធំនេះ គឺមានច្រក សុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស៦ម៉ឺននាក់ ក្នុងរយៈត្រឹមតែ៧នាទី។
វិមានកីឡដ្ឋានមរតកតេជោ សាងសង់លើទំហំផ្ទៃដីប្រមាណជាង ៨៥ហិកតា ក្នុងសង្កាត់ ព្រែ កតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងនោះទំហំ សំណង់ប្រមាណ៨ ,២៤ ម៉ឺន ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួល រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ពិសេសជាកីឡ ដ្ឋានដ៏សំខាន់ សម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ឆ្នាំ២០២៣។ ពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយឥតសំណងពីមិត្តចិន ដែលកើតឡើងពី ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ សំណង់វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ ឡើង ដោយក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និង ត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន ដោយប្រើប្រាស់កម្លាំងពលកម្មដែលជាបុគ្គលិក និង កម្មករជំនាញជនជាតិចិនចំនួន២៧០នាក់ និងកម្មករជំនាញ កម្លាំងពលកម្មជាពលរដ្ឋ ខ្មែរ ចំនួន ៥៥០នាក់។
ការសាងសង់វិមានពហុកីឡដ្ឋាន ធ្វើឡើងជាបីដំណាក់កាល និង បាន ប្រើ ប្រាស់រយៈពេលប្រមាណ៤៨ខែ ឬលើសពីនេះ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់ រហូត ដ ល់ពេលបិទបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១។ ពហុកីឡដ្ឋាននេះ ពេលយប់មើលពីចម្ងាយ បំពាក់ដោយអគ្គិសនី មានរាងដូចទូក ង ឬទូកមួងខ្មែរ ប៉ុន្តែ នៅពេលមើលជិត ពេលថ្ងៃមាន រាងដូចជាសំពៅ។ ពហុកីឡដ្ឋានជាតិមរតកតេជោ បានសង់រួចរាល់ស្ថាពរ១០០% នៅពាក់កណ្តាល ខែសីហា ឆ្នាំ២០២១ និងត្រូវបានធ្វើពិធីប្រគល់ ទទួល ដោយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅមួយខែបន្ទាប់ គឺនៅរសៀល ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។ ដោយសារដំណាក់កាលនេះ ការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់ធូរស្រាល ពិធីប្រគល់ទទួ លត្រូវធ្វើឡើងដោយការពាក់ម៉ាស នៅពហុកីឡដ្ឋានតែម្តង។ កម្ពុជាបានប្រកាសបើកប្រទេ សឡើងវិញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ក្នុងពិធីចុះហត្ថលេខា ប្រគល់ ទទួល ពហុកីឡដ្ឋាន មរតកតេជោ លោក វ៉ាង យី បានអប អរ សាទរចំពោះកម្ពុជា ដែលទទួលបាន នូវសមិទ្ធផលថ្មីនៅថ្ងៃនេះ និងអះអាងថា កីឡដ្ឋានជាតិ មរតកតេជោនេះ កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលបានផ្សារ ភ្ជាប់ទំនាក់ ទំនងជាមួយគ្នាល្អជាបន្តបន្ទាប់។ លោក វ៉ាង យី ក៏បានអរគុណ ចំពោះសម្ដេច តេ ជោ ហ៊ុន សែន ដែលតែងតែពង្រឹង នូវកិច្ចសហប្រតិបត្តិការល្អ ជាបន្តបន្ទាប់ជាមួយនឹងប្រ ទេសចិន។ ក្នុងពិធីនេះដែរ ជាមួយនឹងស្នាមញញិម ប្រកបដោយមោទនៈ សម្តេចតេជោ ហ៊ុន សែន មាន ប្រសាសន៍ថា តាមរយៈសមិទ្ធផល នៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺកើតចេញពីការខិតខំ ប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ជាពិសេសប្រទេសទាំង២ជាមិត្ត ភាពដ៏យូរអង្វែង ដែលមិត្តភាពនេះតែងតែផ្សារភ្ជាប់ជាបន្តបន្ទាប់។
សម្តេចតេជោ បញ្ជាក់ថា សមិទ្ធផលផល ដ៏ធំនេះ មិនមែនកើតឡើងដោយចៃដន្យទេ គឺកើតឡើងដោយសារ ការជឿ ទុកចិត្តគ្នាទៅវិញទៅមក រវាងមិត្តចិន និងកម្ពុជា ក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ និងមិត្តដែកថែប។ កម្ពុជាមានទំនាក់ទំនងល្អជាមួយមិត្តចិនតាំងពីយូ រយាណា ស់ ម កហើយ គឺតាំងពីសម័យនគរភ្នំ សម័យអង្គរ ក្រោយអង្គរ និងក្រោយមកនៅសម័យសង្គមរា ស្ត្រនិយម ដែលមានសម្តេចព្រះវររាជបិតា ព្រះនរោត្តមសីហនុ ជាតួអង្គដ៏សំខាន់ក្នុងការផ្សារ ភ្ជាប់ទំនាក់ទំនងនេះរហូតមក បន្តដល់ព្រះមហាក្សត្របច្ចុប្បន្ន ព្រះរាជវង្សានុវង្ស និង សម្តេច ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមិត្តចិនដែល បានផ្តល់ជំនួយឥតសំណងលើការសាងសង់ពហុកីឡដ្ឋានមរតកតេជោ ព្រោះប្រសិនបើគ្មាន ការជួយជ្រោមជ្រែងពីមិត្តចិន នៃប្រធានាធិបតី ស៊ី ជិនពីង ទេ កម្ពុជាប្រហែលជាគ្មានពហុកី ឡដ្ឋានជាតិមរតកតេជោទេ។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា សមិទ្ធផលពហុកីឡដ្ឋានជាតិមរតកតេជោ ជាកំណត់ត្រា ថ្មីមួយទៀត នៃទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន ដែល មិនអាចនឹកស្មានដល់ សូម្បី កាល ពី២០ឆ្នាំមុន គឺឆ្នាំ២០០០ ក៏យើងមិននឹកស្មានថា កម្ពុជានឹងមានពហុកីឡដ្ឋានដ៏ល្អបែបនេះ ឡើយ។ សម្តេចតេជោ មានប្រសាសន៍ថា សម្តេចធ្លាប់បានលើកឡើងខ្លះៗរួចមកហើយថា សម្តេចផ្ទា ល់បានសុំការអធ្យាស្រ័យ សុំការយោគយល់ពីសំណាក់មិត្តភក្ដិក្នុងក្របខ័ណ្ឌអាស៊ាន និងដៃ គូដទៃទៀត ដែលបានធ្វើស៊ីហ្គេមក្នុងរយៈកាលពីរឆ្នាំម្ដង ប៉ុន្តែសម្រាប់កម្ពុជា ពុំទាន់មាន លទ្ធ ភាព ដើម្បីនឹងប្រារព្ធធ្វើទេ ព្រោះកម្ពុជាមានតម្រូវការចាំបាច់ ក្នុងការកសាងនូវហេដ្ឋារចនា សម្ព័ន្ធបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាមុនសិន។
ប៉ុន្តែ នៅពេលសម្ដេច ចាប់ ផ្ដើម ធ្វើទំនាក់ទំនងដ៏ល្អ ជាមួយនឹងដៃគូដែលជឿទុកចិត្តគ្នា នៅក្នុងក្របខ័ណ្ឌ នៃទំនាក់ ទំនង យុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ជាពិសេសជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង កម្ពុជា ក៏បានទទួលនូវសញ្ញានៃការផ្ដល់នូវវិភាគទានសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើឱ្យការប្រកួតកីឡាស៊ីហ្គេម ហើយយើងក៏ប្រកាសដាក់ នូវបេក្ខភាពជាម្ចាស់ផ្ទះសម្រាប់ ការទទួលយកការរៀបចំ ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ សម្ដេចតេជោលើកឡើង ទៀតថា សមិទ្ធផលនេះជាមោទនភាពរបស់ជាតិខ្មែរទាំងមូលដែលទទួលបានជំនួយដ៏ សប្បុរ សពីមិត្តរបស់កម្ពុជា ដើម្បីជាតិ ដើម្បីសុខុមាលភាពប្រជាជន ជាពិសេសយុវជន និងកុមារ។ នៅអំឡុងចុងខែកក្កដា ឆ្នាំ២០១៩ ខណៈពហុកីឡដ្ឋាកំពុងដំណើរការសាងសង់ សម្តេចតេ ជោនាយករដ្ឋមន្រ្តី ធ្លាប់អញ្ជើញចុះត្រួតពិនិត្យការ សាងសង់ពហុកីឡដ្ឋានមរតកតេជោមួយ លើកដែរ ដោយសម្តេចបានជួបសំណេះសំណាលជាមួយក្រុមវិស្វករ កម្មករ កម្មការិនី និង កីឡាករ កីឡាការិនី នៅការដ្ឋានផងដែរ ។
នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ដដែល អមដំណើរដោយមន្រ្តីរាជការ លោក វ៉ាង វិនធាន (Wang Wentian )អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អង្គទូត និងមានការចូលរួមពីប្រជាពលរដ្ឋ កីឡា ករ កីឡាការិនី ច្រើនកុះករ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ ក្នុងពិធីនេះសម្តេចតេជោមានប្រសាសន៍ដោយមោទនភាពថា សមិទ្ធផលពហុកីឡដ្ឋានមរតក តេជោនេះ គឺជាផលប្រយោជន៍មួយក្នុងចំណោមផលប្រយោជន៍ជាច្រើនទៀត នៅក្នុងក្រប ខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគគ្រប់ជ្រុងជ្រោយនិងក្រោមគំនិតផ្តួចផ្តើ មផ្លូវមួយ ខ្សែក្រវាត់មួយ ដែលទទួលបានពីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិន ដែលជាមិត្ត ដែកថែប។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែជួ យមកដល់កម្ពុជា និងថ្លែងអំណរព្រះគុណដល់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានកសាងទំនាក់ទំនងដ៏ល្អជាមួយប្រទេសចិន ហើយបានបន្សល់ទុក នូវកេ រម រតកទំនាក់ទំនង រវាងប្រទេសទាំងពីរ ដល់កូនចៅជំនាន់ក្រោយ។
សម្ដេចតេជោ បញ្ជាក់ថា ស មិទ្ធផលពហុកីឡដ្ឋានជាតិដែលកម្ពុជាទទួលបាននាពេលនេះមិនធំធេងដល់ជម្រៅចិត្តរដ្ឋាភិ បាលនិងប្រជាជនចិនផ្ដល់ជូនកម្ពុជាទេ ហើយតាមរយៈ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត ចិន សម្ដេចតេជោ បានផ្ញើសារថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិន សម្រាប់ទឹក ចិត្តដ៏ធំធេងក្នុងការផ្ដល់ជំនួយដល់កម្ពុជានាពេលនេះ។ ជាងកន្លះឆ្នាំក្រោយមក
គឺនៅចុងខែឧសភា ឆ្នាំ២០២២ ទង់សម្គាល់កីឡាស៊ីហ្គេមលើកដំបូង បានមកដល់កម្ពុជា បន្តពីប្រទេសវៀតណាម ធ្វើឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសកក្រើករំភើ បសប្បាយញាប់ញ័រ ស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងអឺងកង ព្រោះនេះជាលើកទីមួយជាប្រវត្តិ សា ស្រ្តហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម។ ពិធី ប្រគល់ទទួលទង់ស៊ីហ្គេម ធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅ ទីក្រុង ហាណូយ យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិ ការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣(CAMSOC)។
បន្ទាប់ពីទទួលបានទង់ ស៊ីហ្គេម នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ CAMSOC និងNOCC បានរៀបចំពិធី ដង្ហែ ទង់ស៊ីហ្គេម ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជ ធានីភ្នំពេញ ឆ្ពោះទៅកាន់វិមានឯករាជ្យ ឆ្ពោះទៅកាន់បណ្តាខេត្តទាំង២៥រាជធានីខេត្ត និងបន្ដ ដង្ហែទៅបញ្ចប់នៅទីស្នាក់ការNOCC ដែលជាការបញ្ជាក់ថា កីឡាស៊ីហ្គេម បានមកដល់កម្ពុជា ជាផ្លូវការហើយ ហើយរួមចំណែកឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ឆ្នាំ២០២៣ ទាំងអ ស់គ្នា។ ពីទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ តាមរយៈសារជាសំឡេ ងសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្ហាញមោទនភាព ចំពោះការទទួលបាន ទង់​ស៊ី​ហ្គេម សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣និងការទទួល បាន​មេ​ដា​យទ្វេដង ពីការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
សម្ដេចតេជោ បាន​ចាត់​ទុ​កការទទួលបានទង់ស៊ីហ្គេម រៀបចំការប្រកួត និងការទទួលបានមេដាយច្រើន ក្នុ​ង​កា​រ​ប្រ​កួ​ត​ស៊ីហ្គេមលើកនេះ ជាកម្រងប្រវត្តិសាស្ដ្រថ្មីរបស់កម្ពុជាក្នុងវិស័យកីឡា។ នេះគឺ ជាចំណុចថ្មី នៃ​រ​បត់ប្រវត្តិសាស្ដ្រ ដែលកម្ពុជាបានឆ្លងកាត់ នូវដំណាក់កាលដ៏ល្អ លើការពង្រឹ​ង​វិ​ស័​យ​កី​ឡា​។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ កីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំ ដែលបានធ្វើពិធី និងចូលរួមដង្ហែទង់ស៊ីហ្គេម ដង្ហែគ្រឿងឥ ស្សរិ​យយ​ស​ទាំ​ង​ឡា​យ មកកាន់មាតុប្រទេសវិញ និងចូលទៅកាន់ស្នាក់ គណៈកម្មកា រអូឡាំ ពិកកម្ពុជា។ កីឡា​ស៊ី​ហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិ ទៅពីថ្ងៃ៥ ដល់ថ្ងៃ១៧ ខែ​ឧ​សភា ឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា បានដាក់បញ្ចូលកីឡា៣ប្រភេទ ដែល​ជាអ​ត្តស​ញ្ញា​ណ​ជា​តិ គឺកីឡាគុនល្បុក្កតោ កីឡាគុនខ្មែរ និងកីឡាអុកចត្រង្គ ក្នុងចំណោម កីឡា​ចំ​នួ​ន​៣​៨​ប្រ​ភេ​ទ ស្មើនឹង៦០៨វិញ្ញាសា និង១ប្រភេទកី ឡាទៀត ជាការ ប្រកួតសម្តែង ។
ដើម្បីជាការអបអរសាទរ ចំពោះមោទនភាពជាតិ ដ៏អស្ចារ្យនេះ សម្ដេចតេជោ ហ៊ុន សែន បាន កំណត់យកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចាប់ផ្ដើមរាប់ថយក្រោយ១០០ ថ្ងៃឆ្ពោះទៅកា ន់ស៊ីហ្គេម២០២៣ ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CU S) ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃ ទី២៣ ខែ​ម​ករា ឆ្នាំ២០២៣ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែ​ម​ករា កម្ពុជានឹងបើកយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃការទទួលធ្វើម្ចាស់ផ្ទះ ដើម្បី ប្រ​កួ​ត​ស៊ី​ហ្គេមលើកទី៣២។ គប្បីត្រូវធ្វើឱ្យយុទ្ធនាការនេះ មានការផុលផុសនៅទូទាំងប្រទេស ព្រោះ​ព្រឹ​ត្តិការណ៍នេះ កម្ពុជាបានរង់ចាំអស់រយៈពេលជាងកន្លះសតវត្សរ៍ គឺ៦៤ឆ្នាំមកហើយ។ សម្តេចតេជោបញ្ជាក់ដែរថា កម្ពុជា មិនគ្រាន់តែសម្រាប់ការយកឈ្នះមេដាយប៉ុណ្ណោះទេ ប៉ុន្តែ ត្រូ​វធ្វើជាម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវផ្ដល់នូវការសប្បាយរីករាយសម្រាប់មនុស្សទាំ ង​ឡា​យដែលមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ដូច្នេះ ស្នើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូ​លរួមផ្សព្វផ្សាយ សម្រាប់យុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ី ហ្គេ​ម និងប៉ារ៉ាហ្គេមនៅកម្ពុជា។ សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ត្រូវធ្វើឱ្យមានចលនា ជា​តិ​មួយគឺការរាប់ថយក្រោយដែលនៅថ្ងៃចុងក្រោយ គឺព្រះមហាក្សត្រ ព្រះបាទ នរោត្តម សី​ហ​មុនី ព្រះអង្គនឹងយាងទៅអង្គរវត្តអតីតរាជធានីអង្គរ ដើម្បីប្រទានព្រះអគ្គិជ័យ គឺភ្លើងជ័យ កី​ឡា​​តែម្ដង។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅមុខប្រាសាទអង្គរវត្ត ព្រះករុណា ព្រះបាទ សម្តេច ព្រះប រម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ព​ង់​ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ស្តេចយាងប្រោសប្រទានព្រះ អគ្គិជ័យកីឡាស៊ី ហ្គេ​ម​២​០​២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីរង់ចាំរយៈពេល៦៤ឆ្នាំ ដោយសារសង្រ្គាម ។
ចា​ប់​ពី​ថ្ងៃ​ទី២២ ខែមីនា ព្រះអគ្គិជ័យកីឡាត្រូវបាន ដង្ហែទៅកាន់ប្រទេសសមាជិកកីឡា ស៊ីហ្គេ​ម​រួ​ម​មា​ន៖ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី ប្រ៊ុយណេ សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងប្រទេសឡាវ។ការប្រកួតគឺចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២ ០២ ៣។ តាមការលវិភាគ ភ្លើងគប់ស៊ីហ្គេម នឹងដង្ហែចេញពីខេត្តសៀមរាប ឆ្លងកាត់ប្រទេស១០ក្នុង តំប ន់​អាស៊ាន ក្នុងរយៈពេល៣ខែ
ហើយចាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែភ្លើងគប់នឹង ដ​ង្ហែ​រជុំវិញទីក្រុងហាណូយ ដើម្បីបន្តដំណើរទៅកាន់ទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន មុនចេ ញ​ទៅ​ទីក្រុងបានដាសេរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ នៅថ្ងៃទី២៨ ខែមីនា។ នៅថ្ងៃទី៣១ ខែ មីនា ដង្ហែចេញពីប្រទេសប្រ៊ុយណេ ឆ្ពោះទៅកាន់ទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បន្ត ឆ្ពោះ​ទៅកាន់ទីក្រុង ឌីលី ប្រទេសទីម័រខាងកើត នៅថ្ងៃទី៧ ខែមេសា។ បន្ទាប់ពីដង្ហែ ក្នុងទី ក្រុង​​ឌីលី ហើយនឹងបន្តឆ្ពោះទៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១១ ខែមេសា រួច ប​ន្តទៅកាន់ទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី ថ្ងៃទី១២ ខែមេសា។
៣ថ្ងៃបន្ទាប់ ពិធីដង្ហែភ្លើងគប់ នឹ​ងបន្តឆ្ពោះទៅ ទីក្រុងបាងកក ប្រទេសថៃ រួចបន្តដំណើរ ទៅទីក្រុងយ៉ាំងហ្គូន ឬទៅកាន់ណៃ ពិ​ដោ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែមេសា។ នៅថ្ងៃទី២២ ខែមេសា ពិធីដង្ហែនឹងបន្ត ទៅ ទី​ក្រុងវៀងចន្ទន៍ ប្រទេសឡាវ មុនធ្វើមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសកម្ពុជាវិញ នៅថ្ងៃទី ២​៧ ខែមេសា តាមខេត្តស្ទឹងត្រែង។ បន្ទាប់មក នៅថ្ងៃទី២៨ ខែមេសា នឹងចេញ ដំណើរពី ខេត្ត ស្ទឹ​ងត្រែង ទៅរាជធានីភ្នំពេញ និងនៅថ្ងៃទី៣០ ខែមេសា ចេញពីភ្នំពេញ ទៅកាន់ ខេត្តកំ ពង់ ឆ្នាំ​ង។ នៅថ្ងៃទី០១ ខែឧសភា ក្បូនដង្ហែត្រូវចេញពីកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ និងបន្ត ទៅ ខេ​ត្តបាត់ដំបង នៅថ្ងៃទី០២ ខែឧសភា។
នៅថ្ងៃទី០៣ ខែឧសភា ចាប់ដង្ហែពីបាត់ដំបង ទៅខេ ត្ត​សៀមរាប និងបន្តដំណើរចេញពីខេត្តសៀមរាប ទៅខេត្តកំពង់ធំ នៅថ្ងៃទី៤ និងនៅថ្ងៃទី៥ ដ​ង្ហែ​ពីខេត្តកំពង់ធំ ទៅកាន់ពហុកីឡដ្ឋានមរតកតេជោតែម្តង។ ភ្លើងគប់កីឡាស៊ីហ្គេម ត្រូវបាន បន្ត​ដោយកីឡាការិនីល្បីឈ្មោះ ស៊ន ស៊ីវម៉ី ដែលយោងដោយខ្សែពួរហោះ លើអាកាស គួរឱ្យ ស្ញ​ប់​ស្ញែង យកទៅជូនសម្តេច តេជោ ដែលកំពុងមានវត្តមានក្នុងពហុកីឡដ្ឋាន បន្ទាប់ពីដុត ភ្លើ​ង​គប់រួច ដើម្បីប្រារព្ធពិធីបើក។ ការដុតពន្លឺភ្លើងជ័យកីឡាលើកទី៣២ ឆ្នាំ២០២៣ ត្រូវបានប ន្ត​ដោ​យ នាគរាជ ដែលរៀបចំដោយបច្ចេកទេសស្រ៊ីឌី(3D) ដ៏អស្ចារ្យ។ ពិធីបើកមហាព្រឹត្តិការ ណ៍​ដ៏អស្ចារ្យ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ធ្វើឱ្យប្រជាជនកម្ពុជា ទូទាំង ប្រ​ទេស គ្រប់មជ្ឈដ្ឋាន រំភើប យ៉ាងខ្លាំង។
តាមសាវតារ អគ្គិជ័យកីឡាកើតឡើង តាំងពីសម័ យ​ក្រិចបុរាណ ដោយមុនពេលប្រកួតកីឡា គេបានទៅសុំព្រះអគ្គិពីអទិទេព នៅភ្នំអូឡាំពិក។ ពី​សម័យបុរាណ វិធីដែលគេធ្វើ គឺគេយកចំណាំងផ្លាតដាក់ទៅលើស្លឹកអូលីវ ដែលស្ងួតរហូត ដ​ល់ស្លឹកអូលីវឆេះ បន្ទាប់មកគេយកភ្លើងនោះទៅហែរបណ្តាក់គ្នារហូតដល់កន្លែងប្រកួតដោ យ​គេរក្សាភ្លើងនោះមិនឱ្យរលត់ឡើយ រហូតដល់បញ្ចប់ការប្រកួត ។
ជាការកត់សម្គាល់ គ្រប់បណ្តាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងគ្រប់បណ្តាប្រទេស នៃស មា​ជិកអាស៊ាន ដែលភ្លើងគប់ស៊ីហ្គេមលើកទី៣២បានទៅដល់ គឺទទួលបានការស្វាគមន៍ ពី ប្រ​ជា​ជន ពីអ្នកពាក់ព័ន្ធនិងមេដឹកនាំប្រទេសនោះយ៉ាងកក់ក្តៅបំផុត។ នេះជាមោទនភាព ជាតិ ដែ​​លមិនធ្លាប់មានតាំងពីយូរណាស់មកហើយ គឺ៦៤ឆ្នាំ។ នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជារាត្រីដ៏អស្ចារ្យ នៃការ បើកមហា ព្រឹត្តិការ ណ៍កីឡា ស៊ី​ហ្គេ​ម អាស៊ានប៉ារ៉ាហ្គេមលើកទី៣២ អមដំណើរដោយឧត្តមភរិយា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​លោកជំទាវ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង​លោកជំទាវ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូប នីយ​កម្ម និងសំណង់ កុលបុត្រប្រសូតចេញពីត្រកូលកសិករ នៃខេត្តកំពង់ចាម និងជាអតីត​ក្មេ​ង​វ​ត្ត​មួ​យរូប ដែលរលីងរលោងទឹកភ្នែកដោយក្តីរំភើប និងឈរញញិមលើកដៃទាំងពី រគ្រ វីឡើង​ស្វា​​គមន៍ទៅកាន់មហាជន ទាំងបានចូលរួមផ្ទាល់ ទាំងទស្សនាតាមកញ្ចក់ទូរទស្សន៍ ឬទូ​រ​ទ​ស្ស​​ន៍អនឡាញនៅគេហដ្ឋាន ឬនៅទីសាធារណៈនានាទូទាំងប្រទេស ដែលកំពុងហ៊ោ​រ​ក​ញ្ច្រៀ​វ​​ដោយក្តីសប្បាយរីករាយ និងរំភើប ញាប់ញ័រ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មា​ន​ប្រ​សាសន៍ទាំងអួលដើម ក ស្ទើរតែមានប្រសាសន៍មិនចេញថា ជយោ !!! ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា។ ជយោ!!! ការអភិវឌ្ឍ។
កីឡារស់នៅក្នុងសន្តិភាព សន្តិភា ពដើម្បី ទាំងអស់គ្នា ទាំ​ង​អ​ស់​​គ្នា​ ដើម្បីសន្តិភាព ហើយក្នុងព្រះបរមនាមព្រះមហាក្សត្រ នៃព្រះ រាជា ណាចក្រកម្ពុជា ក្នុង​នា​មរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមប្រកាសបើ កព្រឹ​ត្តិ​កា​រ​ណ៍​កី​ឡា​អា​ស៊ី​​អា​គ្នេយ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ចាប់ពីពេល នេះតទៅ។ សម្តេចតេជោ ក៏​បា​ន​ថ្លែងអំណរគុណចំពោះវត្តមានរបស់លោក ថងលួន ស៊ីសូលី ត ប្រធានរដ្ឋឡាវ តំ​ណាង​គ​ណៈ​​កម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) កីឡាករកីឡាការិនី និង បងប្អូនប្រជាពលរដ្ឋ ដែ​លចូ​ល​រួម និងគាំទ្រដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។
ភាពអស្ចារ្យលើសពីការរំពឹងទុក នៃពិធីបើកព្រឹត្តិការណ៍លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា ធ្វើ ឱ្យ​មហាជន ជាពិសេសអ្នកជំនាញផ្នែករៀបចំព្រឹត្តិការណ៍កីឡាលាន់មាត់កោតសរសើរថា ពិធី បើ​កព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា គឺល្អហួសពីកម្រិត នៃស៊ីហ្គេមទៅហើយ គឺប្រៀបដូចទៅ នឹង​ព្រឹត្តិការណ៍វើលខាប់(World Cup)
ឬព្រឹត្តិការណ៍កីឡាអូឡាំពិករបស់ពិភពលោក។ ភាព​អ​ស្ចា​រ្យ ដែលមិនធ្លាប់មានទាំងនៅកម្ពុជា និងតំបន់អាស៊ាន ឬពិភពលោកនេះ ក៏បា​នធ្វើ​ឱ្យ​មា​ន​កា​រមិនសប្បាយចិត្ត ឬភាសាសាមញ្ញហៅថា ជាការច្រណែន ពីបណ្តា ប្រទេ សជិ​តខា​ង​ក​ម្ពុ​ជា​ខ្លះ​ទៀតផង។
តាមការសង្កេតនៅពេលព្រឹត្តិការណ៍ស៊ីហ្គេមចាប់ផ្តើមនៅលើបណ្តាញសង្គមហ្វេសប៊ុកគេ ឃើ​ញ​មានការបង្ហោះ នូវរូបភាពស្តីពីកីឡា និងសារអបអរសាទរកោតសរសើរពីការរៀបចំ និងកា​រ​ប្រ​​កួត កីឡាស៊ីហ្គេមនៅកម្ពុជា ដោយក្តីរំភើប និងមោទនៈ ចេញពីគ្រប់ទីកន្លែងទូ ទាំង២៥ រាជ​ធា​នី ខេត្ត សូម្បីតាម ភោជនីយដ្ឋាន កន្លែងកន្សាន្ត ឬកន្លែងជួបជុំនានា។ ទាំងនេះ គឺជា​សមិ​ទ្ធ​ផ​ល​ដ៏អស្ចារ្យចេញពីទេពកោសល្យ និងសិល្បៈ នៃការការដឹកនាំ ប្រកបដោយ គតិបណ្ឌិត និង​ឧ​​ត្តមគតិជាតិខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដើម្បីអបអរសាទរ ប្រកបដោយមោទនភាពជាតិនេះដែរ មុនពេលព្រឹត្តិការណ៍ស៊ីហ្គេមមកដល់ ស​ម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានហាម ឬបញ្ជាដាច់ណាត់ មិនឱ្យមានការលក់ សំ​បុ​ត្រ សម្រាប់មហាជនទាំងការចូលរួមពិធីបើក ពិធីបិទ និងការចូលទស្សនាការប្រកួត កី​ឡា​ស៊ី​ហ្គេមនៅកម្ពុជាផងដែរ។
តាមរយៈសារជាសំឡេងដ៏ម៉ឺងម៉ាត់គួរឱ្យគោរពស្ងើចសរសើរ ផ្ញើជូនជនរួមជាតិ ថ្ងៃទី៣០ខែមី នា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេច បានទទួល ព័ត៌មាន ពីស ម្តេ​ច​ពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគ​ណៈកម្មាធិការជា​តិរៀ​ប​​ចំ​​ការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ថា​មានការលក់សំបុត្រសម្រាប់ទស្ស​នា​ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។
សម្តេចតេជោ បានអះអាងថា កម្ពុជាបានចំណាយដវិការាប់ទាំងមូលដ្ឋានសម្ភារៈបច្ចេកទេស ក៏​ដូ​ចជាជំនួយពីមិត្តចិន សម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយ នូ​វ​ធ​ន​​ធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតរាប់រយលានដុល្លារ និ​ង​ចំ​ណា​យ​ជា​ច្រើ​​​​នឆ្នាំ ទម្រាំកើតចេញជារូបរាង នៃការប្រកួត។ ដូច្នេះសម្តេចមិនយល់ព្រមជាដាច់ខាត ​ចំ​ពោះ​​​​ការលក់សំបុត្រទាំងពេលចូលបើក និងចូលបិទ ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀត ក្នុ​ងកា​រប្រកួតស៊ីហ្គេម។ សម្តេចតេជោ ក៏បានចេញនូវយន្តការចំនួន៣ សម្រាប់ការចូលទស្សនាកីឡាស៊ីហ្គេមនេះ៖
ទី១. មិនឱ្យមានការលក់សំបុត្រ ទាំងការចូលបើកនិងចូលបិទ កីឡា
ទី២. ឱ្យពលរដ្ឋចូលទស្សនាដោយសេរី គ្មានការបង់ប្រាក់ និង ទី៣. សម្រាប់ការប្រកួតតាមវិញ្ញាសានានា ក៏មិនត្រូវឱ្យបង់ថ្លៃណាមួយឡើយ។ ក្រុមណាមួយ ផ្នែ​កណា ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់សម្តេច នឹង​ត្រូវទទួលខុសត្រូវ​ចំពោះមុ​ខនា​យ​ក​រ​ដ្ឋ​មន្ត្រី និងចំពោះមុខច្បាប់។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «យើងបានធ្វើកិច្ចការច្រើនហើយ សូមអ្នកទាំ​ងអ​ស់គ្នា​យ​ក​ចិត្តទុកដាក់ ធ្វើបុណ្យ១០០សំពៅ ទោសមួយ ចូលទៅរលាយបាត់អស់ សូមចាំនូវពាក្យនេះ យើ​ងចាយលុយអស់រាប់រយលានដុល្លារ តើយើងប្រមូល លុ​យតាមរយៈកា​រលក់​សំបុត្រ​ឱ្យជ​ន​ជា​តិឯង ដែលត្រូវចូលទស្សនានេះរបៀបណាទៅ តើបានប៉ុន្មានទៅ បើអ្ន​កទាំង​អស់គ្នា​ចង់​បា​ន​លុយ សូមមកទទួលយកលុយពីខ្ញុំ ខ្ញុំទទួលខុសត្រូវ» ។
មួយថ្ងៃបន្ទាប់ គឺក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្តេ​ចតេ​ជោ​នា​យ​​ករដ្ឋមន្ត្រី ហ៊ុន សែន បានចេញនូវសេចក្តីសម្រេចមួយទៀត គឺកា​រមិនអនុញ្ញាត​ឱ្យយក​ថវិ​កា​​ស​ម្រាប់ការផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅ​ក​​ម្ពុជា ។ ក្រៅពីនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បា​នសម្រេចមិ​នត​ម្រូវឱ្យ​ប្រតិ​ភូ​កី​ឡា​អា​ស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃហូបចុក ថ្លៃស្នាក់នៅក្នុងម្នាក់ៗចំនួន៥០ដុល្លារអាមេរិក ក្នុង១​ថ្ងៃ​ផ​ងដែរ។
រាលការសម្រេចចិត្តនេះ ធ្វើឱ្យមានការគាំទ្រយ៉ាងគគ្រឹកគ្រេងពីមហាជនកម្ពុជា ទាំ​ង​ក្នុ​ង និងក្រៅប្រទេស រួមទាំងអន្តរជាតិផងថា កម្ពុជា ជាប្រទេស តូច តែបេះដូងទូលាយ។ នៅចុងខែមេសា ឆ្នាំ២០២៣ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លង​ស​មិ​ទ្ធ​ផលនានាក្នុងវត្តព្រះបារមីវង្កតបុរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស​ម្តេ​ច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការបន្ថែមថវិកា ចំនួន៧លានដុល្លារបន្ថែមទៀត ស​ម្រា​ប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូនានា ដែ​លមក​ចូល​រួ​មព្រឹ​ត្តិកា​រ​ណ៍​ស៊ី​ហ្គេ​ម​ និងអាស៊ានប៉ារ៉ាហ្គេម។ សម្តេចតេជោបញ្ជាក់ថា ការចំណាយ៧លានដុល្លារបន្ថែមទៀត គឺដើម្បីចិញ្ចឹមកីឡាករ កី​ឡា​កា​រិនី បរទេស ដែលមកប្រកួតនៅកម្ពុជា ព្រោះជាធម្មតា ពេ​លកីឡាករក​ម្ពុជា​ចេ​ញ​ទៅ​ប្រ​កួ​ត​នៅ​ប្រទេសគេ គឺគេយកថ្លៃ៥០ដុល្លារម្នាក់ក្នុង១ថ្ងៃ ប៉ុន្តែ សម្រាប់កម្ពុជា គឺយើ​ងមិ​ន​ឱ្យ​ប​ង់​ថ្លៃ​ពី​គេ​ទេ កម្ពុជាទទួលចិញ្ចឹមគេតែម្តង។
ទោះបីមានភាពរកាំរកូស បន្តិចបន្តួច ដែ​លបង្កឡើងដោយកីឡាករបាល់​ទាត់​បុរ​សជ​នជា​តិ​ថៃ​ម្នា​ក់ ធ្វើឱ្យមានការថ្នាំងថ្នាក់មិនប្បាយចិត្តពីមហាជន និងមជ្ឈដ្ឋានទូទៅ ក្រោ​យប​ញ្ចប់​ការ​ប្រ​កួ​ត ជាលទ្ធផល កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ដោ​យទទួលបានមេដាយ​សរុ​ប២​៨​២​គ្រឿ​ង ក្នុងនោះមេដាយមាស៨១គ្រឿង មេដាយប្រាក់៧៤ និងមេដាយសំរឹទ្ធ១២៧ គ្រឿង។ ប្រ​ទេ​សដែលឈរលំដាក់លេខ១ គឺប្រទេសវៀតណាម
ទទួលបានមេដាយ​សរ​ប៣​៥​៥​គ្រឿ​ង​។លេខ២បានទៅព្រះរាជាណាចក្រថៃ ដែលទទួលបានមេដាយសរុប ៣១២គ្រឿង លេខ៣ ប្រ​ទេ​​សឥណ្ឌូនេស៊ី ទទួលបានមេដាយសរុប២៧៦គ្រឿង។
លេខ៥ បានទៅប្រទេសហ្វីលីពីន ដែ​ល​ទទួលបានមេដាយសរុប ២៥០គ្រឿង លេខ៦ បានទៅប្រទេស សិង្ហបុរី ដែល ទទួ ល បា ន​មេ​​ដាយសរុប១៥៧គ្រឿង លេខ៧ បានទៅប្រទេសម៉ាឡេស៊ី ដែលទទួលបានមេដាយ ស រុប​១​៧៥គ្រឿង លេខ៨បានទៅប្រទេសមីយ៉ាន់ម៉ាដែលទទួលបាន មេដាយសរុប ១១៤គ្រឿង លេ​ខ៩ បានទៅប្រទេសឡាវ ដែលទទួលបានមេដាយសរុប៨៨គ្រឿង លេខ១០ បានទៅប្រ ទេ​ស ប្រ៊ុយណេដារូសាឡឹម ដែលទទួលមេដាយសរុប ៩គ្រឿង និងលេខ១១ បានទៅប្រទេ ស​ទីម័រខាងកើត ដែលទទួលបានមេដាយសរុប៨ គ្រឿង។ ក្នុងពិធីបិទមហាព្រឹត្តិការណ៍ស៊ីហ្គេម នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោនា យ​ករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ឡើងវិញថា កីឡារស់ក្នុងសន្តិភាព សន្តិភាពដើម្បីទាំ ង​អស់គ្នា ទាំងអស់គ្នា ដើម្បីសន្តិភាព។
សម្តេចតេជោ ក៏បានលើកជាសំណួរ ដ៏សំខាន់ចំនួន ៣​​ទៅកាន់មហាជនដែលមកទស្សនាផ្ទាល់ និងប្រជាជនទូទាំងប្រទេសដោយរំភើបថា តើស ប្បា​យចិត្តទេ ? តើនេះ ជាសមិទ្ធផលរួម គួរជាទីមោទនៈរបស់ប្រជាជនខ្មែរគ្រប់និន្នាការមែនទេ ? តើ​ចង់ឱ្យមា​ន​ម​ហា​ព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០៤៣ ទៀតទេ?​គ្រប់សំណួរដែលសម្តេចតេជោបានសួរ ទទួលបានការឆ្លើយតបមកវិញ នូ​វ​សំ​ឡេ​ង​ហ៊ោ​​​​រកញ្រ្ចៀវយ៉ាងសប្បាយរីករាយ ទ្រហឹងអឺងកង បញ្ជាក់ពីការស្វាគ​មន៍​យ៉ា​ង​ក​ក់​​​ក្តៅរ​ប​ស់​ពួ​​​កគេ​ ក្នុងការទទួលយកនូវសមិទ្ធផលសន្តិភាព ល​ទ្ធផល​ដែល​រា​ជ​រដ្ឋា​ភិ​បា​ល​បា​ន​ធ្វើ​ និ​ង​ប​ន្ត​ធ្វើ​​​នៅថ្ងៃអនាគត។ សម្តេចតេជោ ក៏សូ​ម​ឱ្យ​មា​ន​កា​​រអធ្យាស្រ័យអ​ភ័យ​ទោស​ពីម​ហា​ជ​នគ្រ​ប់​ម​ជ្ឈ​​ដ្ឋានផងដែរ ប្រសិនបើការរៀ​ប​ចំ​ម​ហា​ព្រឹ​ត្តិ​កា​រ​ណ៍ស៊ីហ្គេមនេះ មានភា​ពខ្វះ​ច​ន្លោះ​ ឬ​មា​ន​កំ​ហុ​​សឆ្គងដោ​យអចេ​តនាណា​មួយ​។​
សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសសមិទ្ធផលស៊ីហ្គេម លើកទី៣២ នៅ​កម្ពុ​ជា​ឱ្យ​ទៅ​ជា​​ចំ​ណែកមួយ នៃជោគជ័យក្នុងក្របខ័ណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន និងបា​នអំ​ពា​វ​នា​វ​ឱ្យ​​ពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្ដិភាពឱ្យខាងតែបាន ដើ​ម្បីមា​នឱ​កា​​ស​រៀបចំព្រឹត្តិការណ៍ ដ៏អស្ចារ្យដូចការប្រកួតកីឡាស៊ីហ្គេមបន្តទៀត។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបា​លចំ​នួ​ន​ជា​ង​ ​១៣០០នាក់ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ក៏មានប្រសាសន៍ដែរថា កា​រ​មិ​​​​នយកថវិកាពីប្រតិភូកីឡា ក៏ដូចជាកីឡាករ និងអ្នកសារព័ត៌មានបរទេស លើការ​ផ្ស​ព្វ​ផ្សា​យ​ព័​​​ត៌មាន ជា​ពិ​សេ​ស​កា​រ​មិ​ន​យ​ក​ថ​វិ​កា​ពី​ការ​ល​ក់​សំបុត្រចូលទស្សនាការប្រកួត ក្នុង​នាមកម្ពុជា​ធ្វើ​​​​ជាម្ចា​ស់​​​ផ្ទះកីឡា​ស៊ីហ្គេមលើកទី៣២គឺ​ជា​កា​​រ​លើកតម្កើង និងតម្កល់ប​ន្សល់​កិ​ត្តិយស កេ​រ្តិ៍​ឈ្មោះ​​​កម្ពុ​ជា​​តទៅរាប់រយឆ្នាំខាងមុខ។ ស​ម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លុយអាចចាយអស់ ក៏ប៉ុន្តែកិត្តិយស និង​កិ​ត្យា​នុ​ភា​​​​ព​របស់ជាតិ ចាយមិនអស់ទេ។
ដូច្នេះ ក្នុងនាមសមាជិកអាស៊ាន សម្តេ​ចមា​នគំ​និត​ផ្តួ​ច​ផ្ដើ​ម​ក្នុ​​ងការបង្កើតកម្មវិធីនេះ ហើយកម្ពុជាបានធ្វើសកម្មភាពមុនគេ ដើ​ម្បីជាការពង្រឹង​សា​ម​គ្គី​ភា​ព​នៅ​​ក្នុងប្រជាជនអាស៊ាន។ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ភូ​មិន្ទកសិកម្ម វិទ្យា​ស្ថា​នជាតិកសិកម្ម ព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ជា​ង​៣​​០០០ នាក់ នៅម​ជ្ឈ​មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃ១៥ ឧសភា ឆ្នាំ​២​០​២​៣ មុនថ្ងៃ​បិទ​ប​ញ្ច​ប់​ម​ហា​​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ពីរថ្ងៃ សម្ដេចតេជោ ហ៊ុន សែ​ន មា​ន​ប្រសាសន៍ថា មា​ន​ម​​​នុស្សប្រហែល៨០% មានការក្តុកក្តួល និងស្រក់ទឹកភ្នែក ដោ​យ​​ក្តីរំភើប នៅ​ពេលឃើញ​ព្រឹត្តិ​កា​រ​ណ៍បើកស៊ីហ្គេម នាពេលកន្លងទៅ។
ប៉ុន្ដែ​មិន​មែន​ស្រ​ក់​ទឹ​ក​ភ្នែ​​​កដោយសារ​គេធ្វើបាប​នោះ​ទេ​​ គឺស្រ​ក់​ទឹ​ក​ភ្នែ​ក​ដោ​យ​សា​រ​មោ​ទ​ន​ភា​ព​ជាតិ ហើយព្រឹត្តិ កា​រ​ណ៍​​​ស៊ីហ្គេម ក៏បានធ្វើឱ្យ​សម្តេ​ច​​រំ​​ជួ​ល​ចិត្តផងដែរ ដោយមិននឹកស្មានថា ក​ម្ពុជា​មា​ន​ថ្ងៃ​នេះ​ផ​ង​ទេ​។​ជា​មួយនឹងមោទនភាពនេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែក នូវ​ម​ហា​ព្រឹត្តិ​កា​រ​ណ៍​ដ៏​ជោ​គ​ជ័យនេះ ទៅដល់មហាជនទូទាំងប្រទេស ដោយសម្តេច មានប្រសាសន៍ថា នេះមិ​ន​មែ​ន​ជា​របស់ ហ៊ុន សែន ផ្តាច់មុខ ហើយក៏មិនមែន​របស់​រាជ​រដ្ឋា​ភិបាល ឬគណបក្សប្រជាជន ប៉ុន្តែ គឺ​ ជារបស់មនុស្សទាំងអស់គ្នា ទូទាំងព្រះរាជាណាច​ក្រក​ម្ពុ​ជា​។
សម្ដេចតេជោ បា​នឱ្យ​ដឹ​ង​ដែ​រ​ថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ រាជ​រដ្ឋា​ភិ​បា​ល​បានចំណាយថវិកាសរុបជា​ង១១​៨​​លា​​​នដុល្លារ ព្រោះ​កា​រ​រៀ​ប​ចំ​ព្រឹ​ត្តិ​កា​រ​ណ៍​ស៊ី​ហ្គេ​ម ជា​កា​ត​ព្វ​កិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន។ ស​​​ម្ដេច​តេជោ ហ៊ុ​ន សែន ក៏បា​ន​ប្រ​កា​សមិន​យក​លុ​យ​ថ្លៃ​សំ​បុត្រ សម្រាប់កីឡាករ កីឡាការិនី ដែ​​​ល​អញ្ជើ​ញ​ទ​​ស្ស​នាប្រាសា​ទអ​ង្គ​រ​វ​ត្ត​ទៀ​ត​ផ​ង។ ស​ម្ដេ​ច​តេជោ ហ៊ុន សែន មា​ន​ប្រ​សា​ស​ន៍​ថា​ ប្រ​សិ​ន​បើ​កី​ឡា​​ករ កីឡាការិនី បរទេស ប​ន្ទា​ប់​ពី​កា​រ​ប្រ​កួ​​តហើ​យច​ង់​ទៅ​មើ​ល​​​អង្គរ គឺរា​ជរ​ដ្ឋា​​ភិ​បា​ល​អ​នុ​ញ្ញា​តឱ្យ
ចូលទ​ស្សនាដោ​យមិ​ន​បា​ច់​សំបុ​ត្រ​នោះ​ទេ។ គឺកីឡាករ កី​ឡា​ការិនី និង​ប្រ​តិភូ​កី​ឡា​ទាំ​​ងអស់ អា​ចចូ​ល​មើ​ល​អ​ង្គ​រ​វ​ត្ត​ដោ​យឥ​ត​គិ​ត​ថ្លៃ​ លើកលែ​ងអ្ន​ក​ដែ​លមកគាំ​ទ្រ​កី​ឡា​​​តែប៉ុ​ណ្ណោះ​។ សម្តេចនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណ ដល់បណ្តាប្រទេសនានា នៃអាស៊ាន ដែ​ល​បា​ន​ប​ញ្ជូ​នកីឡាករ កីឡាការិនី និងផ្ដល់ការគាំទ្រមកដល់កម្ពុជាក្នុង ឋានៈជាម្ចាស់ផ្ទះ។ ស​ម្តេ​ច​តេ​ជោ ក៏បានផ្ញើសារអរគុណជាអនេក ជូន​ចំពោះប្រជាជនចិនជាពិសេសជូ​នលោ​ក​ប្រ​ធា​​នាធិ​ប​តី​ចិ​ន ស៊ី ជីនពីង ដែលលោកក៏​ដូ​ច​ជា​ប្រ​ជាជនចិន បានផ្ដល់ជាអំណោយ​ពហុ​កី​ឡ​ដ្ឋា​​​ន​ដ៏​ស្រ​ស់​ស្អា​ត និងរឹងមាំ សម្រាប់កម្ពុជា ក្នុង​កា​​​របើកកីឡាស៊ីហ្គេមឆ្នាំ២០២៣។
សម្ដេចតេជោ ក៏មិនភ្លេចថ្លែងអំណរព្រះគុណ ដល់ព្រះករុណា ព្រះបិតាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានបន្សល់ទុកនៅពហុកី​ឡដ្ឋានជាតិអូឡាពិក​សម្រា​ប់កា​រ​ប្រកួ​ត​កី​ឡា​ស៊ី​ហ្គេ​ម បន្ទា​ប់​ពី​៦​៤ ឆ្នាំមុន ដែលព្រះអង្គបានធ្វើនៅទីនេះ។ សម្តេចតេជោ ក៏ថ្លែង​អំ​ណ​រព្រះ​គុ​ណ​​ជា​​ពិ​សេ​ស ដ​ល់​អង្គ ព្រះមហាក្សត្រ នរោត្តម សីហមុនី និងហ្វួងម៉ែ ដែ​ល​បា​នផ្ញើ​សារ​ជាសំ​ឡេ​​ង​ម​​ក​សម្តេច ដើ​ម្បីថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ក្នុងកា​រ​រៀ​​ប​ចំដ៏ល្អឥ​ត​ខ្ចោះ​ក្នុ​ង​ព្រឹ​​ត្តិកា​រណ៍​កីឡា​ស៊ី​ហ្គេមនៅកម្ពុជា។ សម្តេ​ចតេជោនាយករដ្ឋមន្រ្ដី បានចាត់ទុកថា អ្វីៗទាំងនេះ ជារបស់ប្រជារាស្ត្រខ្មែរ ទាំ​ង​ព្រះ​ម​ហា​​ក្សត្រ រហូតដល់ប្រជាជនសាមញ្ញា ព្រោះជាមោទនភាព ជាតិទាំងមូល ហើ​យ​ស​ម្តេ​ចសង្ឃឹ​ម​ថា នឹងបញ្ចប់ដោយជោគជ័យជា មួយនឹងអ្វីៗគ្រប់យ៉ាងដោ​យសុ​វ​ត្ថិ​ភា​ព​។
អ្វីដែលជាការកត់សម្គាល់ គឺនៅមុនពេលវត្តមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុនសែន នៅពហុកីឡដ្ឋាន មរតកតេជោ ដើម្បីបិទបញ្ចប់មហាព្រឹត្តិការណ៍ស៊ីហ្គេមបន្តិច មា​​ន​ព្រឹត្តិការណ៍ដ៏អស្ចារ្យ គឺមេឃចាប់ផ្តើមធ្លាក់ភ្លៀងខ្លាំង លាយឡំដោយខ្យល់ និង​ផ្គ​រ​ខ្លាំ​ង​ផ​ង លុះវត្តមានសម្តេចទាំងទ្វេទៅដល់ មេឃក៏ចាប់ផ្តើមរាំង ហើយក៏ស្រឡះល្អ​ឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង