នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភម៉ាស់ និងអាវPPE ជូនកងទ័ពជើងគោក
ភ្នំពេញ៖ ម៉ាសចំនួន ៩៦៧.៥០០ម៉ាស និងអាវPPEចំនួន ៣៧.៥០០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ឧត្តបត្ថម្ភដល់មន្ទីរពេទ្យយោធភូមិភាគទាំង៦ , គិលានដ្ឋានកងពលធំអន្តរាគមន៍ ,កងពលតូចអន្តរាគមន៏ បញ្ជាការដ្ឋានទាំង៦ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក។
ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បានឲ្យដឹងថា ម៉ាសចំនួន ៩៦៧.៥០០ម៉ាស និងអាវPPEចំនួន ៣៧.៥០០អាវ ត្រូវបានកម្លាំងការិយាល័យទី៤ កងទ័ពជើងគោក ដឹកចែកជូនដល់អង្គភាពទាំងអស់ដើម្បីប្រើប្រាស់នៅក្នុងគិលានដ្ឋាន មន្ទីរពេទ្យ និងប្រើប្រាស់ប្រចាំថ្ងៃ ។
មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែគិតគូរសុខទុក្ខ និងសុខមាលភាពរបស់កងទ័ពជាប់ជាប្រចាំ ៕