គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ដើម្បីពិភាក្សាលើរបៀបវារៈ ៤
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នាព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ដោយដឹកនាំដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ក្នុងរបៀបវារៈចំនួន៤ដូចខាងក្រោម៖
ទី១ សេចក្ដីណែនាំតួនាទី ភារកិច្ច បំពេញការងារ របស់ NOCC ទី២ របៀបរបប និង យន្តការរដ្ឋបាល ទី៣សេចក្ដីណែនាំរបស់ ឯកឧត្តមឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន និងទី៤ បញ្ហាផ្សេងៗ៕