**មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទឹកសមុទ្ទភ្លាមៗ ក្រោយប៉ុនប៉ងហោះចេញពីកោះរ៉ូតាន់ក្បែរឆ្នេរសមុទ្ទនៃប្រទេសហុងឌូរ៉ាស**ការកាត់បន្ថយជំនួយមនុស្សធម៌របស់អាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា**ក្រសួងការពារជាតិតៃវ៉ាន់៖ យន្ដហោះយោធាចិន ៥៩គ្រឿង បានធ្វើសកម្មភាពនៅក្បែរដែនកោះតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានចាត់ទុកចិនជា «កម្លាំងអរិភាព ក្រៅ ប្រទេ ស»**ថៃយល់ព្រមកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការពី៦០ថ្ងៃមក៣០ថ្ងៃវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាជីវកម្មខុសច្បាប់**កងទ័ពស៊ីរី ប៉ះទង្គិចគ្នាជាមួយកងទ័ពលីបង់ និងក្រុមប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនភាគឦសាននៃប្រទេសលីបង់ពេញមួយយប់**ប្រធានអាជ្ញាធរទន្លេសាប៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការការពារបឹងទន្លេសាបឱ្យបានគង់វង្សយូរអង្វែង**រដ្ឋមន្ត្រី ហួត ហាក់៖ ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសរំលេចពីគោលបំណងបីសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ**អភិបាលខេត្តតាកែវ ចុះពិនិត្យសង្វាក់ផលិតកម្មរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្ដែត ទើបបើកដំណើរការថ្មី**ការវាយប្រហារតាមអាកាសរបស់អាមេរិកលើក្រុម Houthis ជាគំរូគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអន្តរាគមន៍យោធានៅមជ្ឈិមបូព៌ា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍភូមិគំរូគន្លឹះបន្ថែមទៀតឱ្យទទួលបានជោគជ័យ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យគណៈប្រតិភូកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យោធាអាមេរិកបើកការវាយប្រហារតាមអាកាសថ្មីៗលើរដ្ឋធានីដែលកាន់កាប់ដោយក្រុម Houthi របស់យេម៉ែន**លោក Zelensky និងលោក Macron ជជែកគ្នាតាមទូរស័ព្ទមុនការសន្ទនាជាមួយលោក Trump និងលោក Putin**ក្រុមហ៊ុន Airbus និងក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបជាង ៩០ ជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប បង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដើម្បីបង្កើនការវិនិយោគសាធារណៈលើបច្ចេកវិទ្យាទំនើប**យោធាអ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង**UN បង្ហាញក្តីព្រួយបារម្ភអំពីការគំរាមកំហែងរបស់ Houthi ក្នុងការបន្តការ វាយប្រហារលើនាវានៅសមុទ្រក្រហម**សហរដ្ឋអាមេរិកកំពុងពិចារណាទទួលស្គាល់តំបន់ គ្រីមៀ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»**ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៦-៣១ ខែមីនា នឹងមានភ្លៀងកក់ខែ គ្របដណ្តប់ទូទាំងប្រទេស

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ស្នើឱ្យភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទាន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា ឆ្ពោះទៅកាន់ទីផ្សារអឺរ៉ុប

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

នាព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ។

នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) បាន
សម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។

លោកជំទាវក៏បាន
សម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈ ការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គម ដ៏មានប្រសិទ្ធភាព, និង ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។

ជាកិច្ចឆ្លើយតប, ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកជំទាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីនិរន្តរភាពនៃគោលនយោបាយនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និង យុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិ
បាលនៅថ្នាក់មូលដ្ឋាន, និងការកែទម្រង់វិស័យមុខងារសាធារណៈ។

ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និង
វិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និង ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

ភ្ជាប់ជាមួយនឹងការជម្រាបលា លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានគោរពជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថាលោកជំទាវនឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ ។

ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរលោកជំទាវ សូមទទួលបានជោគជ័យក្នុងបេសកកម្មរបស់លោកជំទាវបន្តទៀតនៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង