**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម

លោកជំទាវ មិថុនា ភូថង អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។

ឆ្លៀតក្នុងឱកាសនេះលោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ ខ្ញុំសូមគូសបញ្ជាក់ជូនថា នៅចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យចំនួន០៤ ក្នុងនោះរួមមាន៖ អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធក្រុង អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធស្រុក អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធខណ្ឌ នៃរាជធានីភ្នំពេញ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលឲ្យទៅរដ្ឋបាលរាជធានី ខេត្ត។

បន្ទាប់ពីសមាហរណកម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញនានា នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួចមក គ.ជ.អ.ប និងក្រសួងមហាផ្ទៃ តែងតែផ្តល់ការណែនាំជាហូរហែរ ក្នុងការបំពេញការងាររបស់មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមរចនាសម្ព័ន្ធថ្មីនេះ ជាក់ស្តែងយើងមានបញ្ហាប្រឈមមួយចំនួន ដូចជា ការចរាចរលិខិតស្នាម និងការតែងតាំងមន្ត្រីរាជការជាដើម ។ល។

ដូច្នេះដើម្បីអនុវត្តឱ្យស្របតាមគោលការណ៍ណែនាំលេខ ៧៨៨ មស.សណន និងសេចក្តីណែនាំលេខ១៦៨ លេខ១៦៩ មស.សណន របស់ក្រសួងមុខងារសាធារណៈ ឱ្យមានប្រសិទ្ធភាពស្របតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ និងដើម្បីធានាឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាព មានចំណេះដឹង និងឯកសារជាមូលដ្ឋានក្នុងការរៀបចំពាក់ព័ន្ធនឹងការគ្រប់គ្រង និងការចាត់ចែងមន្ត្រី បុគ្គលិករបស់ខ្លួនបានត្រឹមត្រូវ និងមានលក្ខណៈឯកភាពគ្នា ទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បានស្នើរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីផ្តល់ចំណេះដឹងក្នុងការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងប្រសិទ្ធផលលើការងារគ្រប់គ្រង និងចាត់ចែងបុគ្គលិក ទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ដែលក្រុមការងារនឹងធ្វើបទបង្ហាញនាពេលបន្តិចទៀតនេះ។

ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៏ស្នើដល់អស់លោក លោកស្រី មេត្តាចូលរួម យកចិត្តទុកស្តាប់ និងចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងបុគ្គលិក។ ខ្ញុំក៏សូមរំលេចបន្ថែមទៀតដែរថា ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការអនុវត្តសកម្មភាពគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ផលិតភាព ឆ្លើយតបទៅនឹងតម្រូវការការងារ ការពង្រឹងសមត្ថភាពបុគ្គលិក មន្ត្រីរាជការ តាមរយៈការអភិវឌ្ឍចំណេះដឹង ជំនាញ បទពិសោធន៍ ការផ្លាស់ប្ដូរអាកប្បកិរិយា និងឥរិយាបថរបស់មន្ត្រីរាជការ ពីអ្នកគ្រប់គ្រងទៅជាអ្នកផ្ដល់សេវាប្រកបដោយវប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព សីលធម៌ និងមានមនសិការវិជ្ជាជីវខ្ពស់។ សូមធ្វើការគូសបញ្ជាក់ជូនអង្គពិធីទាំងមូលឲ្យបានជ្រាបផងដែរថា ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ត្រូវឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងមានលក្ខណៈទូលំទូលាយដោយមានការចូលរួមក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍នានា ពីគ្រូឧទ្ទេសជូនដល់សិក្ខាកាមទាំងអស់ ដែលសុទ្ធតែជាថ្នាក់ដឹកនាំ និងអ្នកទទួលខុសត្រូវដោយផ្ទាល់ក្នុងការងារគ្រប់គ្រងធនធានមនុស្ស។

ឯកសារដែលមានសារៈសំខាន់មួយចំនួនដែលនឹងបង្ហាញលម្អិតនៅក្នុងការធ្វើបទបង្ហាញរួមមាន៖
ទី១.ក្របខ័ណ្ឌច្បាប់
ទី២.គោលការណ៍ បែបបទ និងនីតិវិធីនៃការតែងតាំង និងបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិលនៃមន្ទីរ អង្គភាពជំនាញនានាដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ
ទី៣.ការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ទី៤.ការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា
មុននឹងបញ្ចប់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តទាំងអស់ ដែលបានសហការគ្នារៀបចំសម្របសម្រួលកិច្ចការនេះបានយ៉ាងល្អប្រសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង