**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប.ស.ស បើកកិច្ចប្រជុំពិនិត្យ និងត្រៀមដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៣-២០២៨

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បេឡាជាតិសន្ដិសុខសង្គម បានបើកកិច្ចប្រជុំស្តីពីការត្រៀមខ្លួនអនុវត្តផែនការយុទ្ធសាស្រ្ដរបស់ខ្លួន ដែលស្ថិតនៅផែនការយុទ្ធសាស្រ្ដទី៥ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយ:ពេល០៥ឆ្នាំ (២០២៣-២០២៨) ស្តីពីការពង្រឹងរបបសន្ដិសុខសង្គម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយករង ប.ស.ស. ប្រធានអង្គភាព ប.ស.ស. ប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ប្រធានការិយាល័យ សរុបប្រមាណ ១០០នាក់ ដោយផ្ទាល់ និងតាមរយៈវីដេអូអនឡាញ នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។

ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី បានមានប្រសាសន៍ថា៖ ការចូលរួមអនុវត្តទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយ:ពេល០៥ឆ្នាំ( ២០២៣-២០២៨ ) គឺជាផ្លូវដើរមួយដ៏មានសារៈសំខាន់សម្រាប់ប្រតិបត្តិការពង្រឹង និងអភិវឌ្ឍរបបសន្ដិសុខសង្គមឆ្ពោះទៅរកការគ្របដណ្ដប់ជាសាកល ជាពិសេសការពង្រីកវិសាលភាពបន្ថែមទៅដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុក របស់សមាជិក ប.ស.ស. មានលទ្ធភាពទទួលបាននូវរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ដែលនេះជាគោលដៅអាទិភាពនិងជាចក្ខុវិស័យរបស់ ប.ស.ស. ។

ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី បានបន្តទៀតថា៖ ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងផែនការយុទ្ធសាស្រ្ដទី៥ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះ អង្គភាពពាក់ព័ន្ធក្នុង ប.ស.ស. ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារ និងពង្រីកការគ្របដណ្ដប់ឱ្យមានប្រសិទ្ធភាពស្របតាមសូចនាករ ដែលបានដាក់ចេញ ប្រកបដោយការពេញចិត្ត។

ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី សង្ឃឹមយ៉ាងមុតមាំថាប្រធានអង្គភាព គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ និងបន្ដកិច្ចសហការសាមគ្គីផ្ទៃក្នុងអង្គភាព ឱ្យល្អប្រសើរបន្ថែមទៀត ពិសេសបំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ក្នុងការផ្ដល់សេវា និងអត្ថប្រយោជន៍ជូនដល់សមាជិក ដើម្បីរួមគ្នាអនុវត្តផែនការយុទ្ធសាស្រ្ដទី៥ ការពង្រឹងរបបសន្ដិសុខសង្គម នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយភាពជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង