**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

រដ្ឋមន្ត្រី ឈាង រ៉ា ដាក់ចេញ ៩ចំណុច ដល់មន្ត្រីសុខាភិបាល ខេត្តបន្ទាយមានជ័យអនុវត្ត ដើម្បីពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមនឹងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការិយាល័យសុខាភិស្រុកប្រតិបត្តិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកក្រុង-ស្រុក ប្រធានមណ្ឌលសុខភាព និងមន្ត្រីសុខាភិបាល សរុបជាង២០០នាក់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ។

មានមតិស្វាគមន៍ ឯកឧត្តម អ៊ុំ រាត្រី ក៏បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរ ទស្សនកិច្ចដ៏ថ្លៃថ្លា របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូអមដំណើរ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញបំពេញបេសកកម្មនិងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនាឱកាសនេះ។

ពិសេសឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងតំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នាពេលកន្លងមក។

ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញ ៩ចំនុច ដល់មន្ត្រីសុខាភិបាលអនុវត្ត ៖ ១-បង្កើនការផ្សព្វផ្សាយ ជូនដល់ពលរដ្ឋបានយល់ដឹងពីហានីភ័យជំងឺផ្សេងៗ ស្តីពីបញ្ហាសុខភាព ដែលសុខភាព គឺជាគោលដៅសំខាន់ដែលពលរដ្ឋចង់បាន ជាទ្រព្យដ៏មានតម្លៃរបស់យើងទាំងអស់គ្នា, ២-ប្រយុទ្ធប្រឆាំងជំងឺឆ្លងផ្សេងៗ, ៣-ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងកាចសាហាវ សកល, ៤-ការប្រយុទ្ធប្រឆាំងមិនឆ្លង (មហារីក សរសៃឈាម ជំងឺបេះដូង…..), ៥-ប្រយុទ្ធផលប៉ះពាល់សុខភាព ការប្រែប្រួលអាកាសធាតុ ផលិតផលអាហារ ប៉ះពាល់សុខភាពផ្សេងៗ (ផលប៉ះពាល់ការប្រើប្រាស់ឱសថ ប៉ះពាល់សុខភាព ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខភិបាល), ៦-ធ្វើឱ្យកាន់តែប្រសើឡើង ការផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អនៅតាមសហគមន៍, ៧-លើកកម្ពស់គុណភាពសេវាថែទាំ ទាំងថ្នាក់ខេត្ត ស្រុកទាំងអស់ (មន្ត្រីសុខាភិបាលត្រូវមានក្រមសិលធម៌ ចំពោះពលរដ្ឋ ដែលមកទទួលសេវា), ៨-អភិវឌ្ឍធនធានមនុស្ស (ពង្រឹកសមត្ថភាព ពង្រាយមន្ត្រីសុខាភិបាលមានបទពិសោធន៍ ចុះដល់ដ្ឋាន និងទី៩-ការអភិវឌ្ឋសុខភាព Digital។

ជាមួយការដាក់ចេញទាំង៩ចំនុចនោះដែរ ដើម្បីអនុវត្តចំពោះកិច្ចការចំពោះមុខលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានណែនាំដល់មន្ត្រីសុខាភិបាលក្រោមឱវាទ នូវ៣ចំនុចសំខាន់ៗ រួមមាន ៖ ១-ពង្រឹងមណ្ឌលសុខភាព ( ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់, សម្ភារៈបរិក្ខា មណ្ឌលសុខភាព, ធនធានមនុស្ស ត្រូវបំពេញបន្ថែម ផ្តល់សេវាជូនពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង), ២-ពង្រឹងប្រសិទ្ធភាព ទាំងមន្ទីរពេទ្យខេត្ត-ស្រុក និងថ្នាក់ជាតិ (ទាំងសេវាសាធារណៈ និងឯកជន) និងទី៣-ការពង្រឹងស្ថាប័ន បណ្តុះបណ្តាលភាពជាអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ (រៀបចំក្រុមការងារពិសេស កន្លែងប្រតិបត្តិការងាររៀងខ្លួន)៕

អត្ថបទដែលជាប់ទាក់ទង