ខេត្តចំនួន០៣ រួមគ្នាដុតបំផ្លាញគ្រឿងញៀន ក្នុងស្រុកពញាក្រែក
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តក្រចេះបានរួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើការដុតបំផ្លាញគ្រឿងញៀន ធ្វើឡើងនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្តកំពង់ចាម និងខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថាប័នតុលាការ អង្គការ សមាគមន៍ កងកម្លាំងទាំង៣ គ្រូពេទ្យ គ្រូបង្រៀន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ៕