នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយគណ:ប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខាន
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណ:ប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិច ដឹកនាំដោយលោក អាឡិច ខាន (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រេីនរបស់អនុគណ:កម្មាធិការស្តីពី ប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃចន្ទ ទី២៨ សីហា ២០២៣។