គណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំងឯកឧត្ដម កែវ រតនៈ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់ ជំនួសឯកឧត្ដម ស៊ុយ សែម
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីសម្រេចចាត់តាំងឯកឧត្ដម កែវ រតនៈ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់ ជំនួសឯកឧត្ដម ស៊ុយ សែម ដែលត្រូវសម្រួលភារកិច្ចជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់វិញ។
ការសម្រេចសម្រួលភារកិច្ច និងចាត់តាំងនេះ ត្រូវបានធ្វើឡើងតាមចំណារយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕