**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មី ណែនាំនូវគោលការណ៍ចំនួន៧​ ដល់មន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពស្មារតីទទួលខុសត្រូវ

ភ្នំពេញ៖ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំនូវគោលការណ៍ចំនួន៧ចំណុច ដល់មន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទី ភារកិច្ច ក្នុងការរួមចំណែកសម្រេចឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានណែនាំនូវគោលការណ៍ដូចខាងក្រោម ៖

ទី១.ត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងទប់ស្កាត់ និងប្រឆាំងដាច់ខាតរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញ៉ុងណាមួយ​ ដើម្បីបង្កអស្ថិរភាពនយោបាយ ឬភាពវឹកវរចលាចលក្នុងសង្គម។

ទី២.បង្កើនការថែរក្សា ពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកម្លាំងអនុវត្តច្បាប់រវាងប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន សហការ​ទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើគ្រប់ទម្រង់ បទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ បទល្មើសគ្រឿងញៀនខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា។ បន្ថែមលើនេះ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងដែលនៅសេសសល់ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ឈរលើការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍តំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទី៣.ត្រូវពង្រឹងការងារនគរបាល និងសហគមន៍ សំដៅជំរុញអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដើម្បីកៀរគរ ប្រមូលការគាំទ្រចូលរួមពីគ្រប់ផ្នែក ជាពិសេសលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋក្នុងការបង្ការបង្រ្កាបបទល្មើសនានានៅតាមសហគមន៍ ព្រមទាំងការរក្សាសណ្តាប់ធ្នាប់ បរិស្ថាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ តាមរយៈការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព លក្ខណៈសម្បត្តិទាំង៧យ៉ាងនៃគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”។

ទី៤.គ្រឿងញៀនខុសច្បាប់គឺជាបញ្ហាប្រឈមដែលមានលក្ខណៈគ្រោះថ្នាក់ និងស្មុគស្មាញជាទីបំផុត ក្នុងន័យនេះ កងកម្លាំងនគរបាលជាតិត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធដោយត្រូវលើកកម្ពស់វិធានការផ្សព្វផ្សាយ​ អប់រំ វិធានការស្រាវជ្រាវបង្ក្រាប និងបង្កើនកិច្ចសហការជាមួយបណ្តាប្រទេស អង្គការអន្តរជាតិពាក់ព័ន្ធទាំងក្នុងតំបន់ និងពិភពលោក ដេីម្បីសិក្សាអំពីបទពិសោធន៍ក្នុងការបង្ក្រាប​ និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ទី៥.បន្តបង្កើនវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរផ្លូវគោក និងសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងទីក្រុង ទីប្រជុំជន ដើម្បីដោះស្រាយភាពកក់ស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។

ទី៦.ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ ផ្តល់អន្តរាគមន៍សង្គ្រោះ និងដោះស្រាយបញ្ហាអគ្គីភ័យ ព្រមទាំងគ្រោះថ្នាក់នានាក្នុងសង្គម​ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ទី៧.ត្រូវបន្តជំរុញការកែទម្រង់កម្លាំងនគរបាលជាតិ ដោយយកចិត្តទុកដាក់បណ្តុះ បណ្តាលកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពជំនាញ វិជ្ជាជីវៈច្បាស់លាស់ គោរពឱ្យបានខ្ជាប់ខ្ជួន វិន័យកងកម្លាំង ពង្រឹងការជ្រើសរើស​ បញ្ចូលក្របខ័ណ្ឌនគរបាលជាតិឱ្យបានត្រឹមត្រូវ និងមានតម្លាភាព។ ការប្រគល់មុខតំណែង ការដំឡើងឋានន្តរស័ក្តិ និងលើកសរសើ ឬជូនរង្វាន់ត្រូវផ្អែកលើ លក្ខណៈសម្បត្តិ ស្នាដៃ និងបទពិសោធន៍ការងារ ព្រមទាំងត្រូវអនុវត្ត វិន័យកងកម្លាំងឱ្យបានម៉ឺងម៉ាត់បំផុត៕

អត្ថបទដែលជាប់ទាក់ទង