ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញសំណះសំណាលជាមួយអ្នកដឹកនាំ លោកគ្រូ អ្នកគ្រូ និងមន្រ្តី នៃវិទ្យាស្ថានជាតិសង្គមកិច្ច
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃវិទ្យាស្ថានជាតិសង្គម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ចើញជួបសំណះសំណាលជាមួយអ្នកដឹកនាំ លោកគ្រូ អ្នកគ្រូ និងមន្រ្តី នៃវិទ្យាស្ថានជាតិសង្គមកិច្ច។
ឯកឧត្តម ឈួរ សុបញ្ញា ក៏បានផ្ដាំផ្ញើថ្នាក់ដឹកនាំ មន្ត្រីទាំងអស់គប្បីខិតខំបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ព្រមទាំងរក្សាសាមគ្គីភាព និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ៕