ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ មានតួរអង្គសំខាន់ ៣ ដែលធ្វើវិស័យឧស្សាហកម្មដើរទៅមុខ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា មានតួអង្គសំខាន់ៗចំនួន៣ ដែលធ្វើឲ្យ វិស័យឧស្សាហកម្មដើរទៅមុខ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានប្រសាសន៍ថា តួអង្គសំខាន់ទាំង ៣ នោះគឺកម្មករនិយោជិត ម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា បើគ្មានតួរអង្គទាំង៣ នេះទេ វិស័យរោងចក្រកាត់ដេរ និងវាយនភ័ណ្ឌមិនអាចរីកចម្រើនបានទេ ៕