នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិថ្មី គឺការពារអោយបានដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពនយោបាយ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ គឺការពារអោយបានដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ទោះ ១០០ឆ្នាំទៀត ក៏នៅតែការពារសន្តិភាពឲ្យបានជានិច្ច។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក តាមរោងចក្រសហគ្រាស នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ៕