ប្រមុខរាជរដ្ឋាភិបាល៖ អាជីពដែលសុចរិត ជាកម្លាំងរឹងមាំសម្រាប់ជាតិរបស់យើង
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាជីពដែលសុចរិត គឺជាអាជីពដែលថ្លៃថ្នូរ ដែលជាកម្លាំងរឹងមាំ សម្រាប់ជាតិរបស់យើង។
នេះជាប្រសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។