នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់គណបក្សប្រជាជន គឺគិតអំពីផលប្រយោជន៍ប្រជាជន
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺគិតអំពីផលប្រយោជន៍ប្រជាជន។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ៕