**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ជួបប្រជុំពិភាក្សាលើកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំសម្រាប់ផែនការថវិកាឆ្នាំ២០២៤

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកម្រិតកិច្ចប្រជុំថ្នាក់ដឹកនាំលើគម្រោងផែនការថវិកាឆ្នាំ២០២៤។

សមាសភាពចូលរួមកិច្ចប្រជុំនេះមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយកដ្ឋានថវិកានីយកម្ម នាយកដ្ឋានវិនិយោគ នាយកដ្ឋានហិរញ្ញកិច្ច និងនាយកដ្ឋានលទ្ធកម្មសាធារណៈ) រីឯសមាសភាពចូលរួមមកពីក្រសួងធនធានទឹក និងឧតុនិយម រួមមាន៖ នាយកដ្ឋានក្រោមឱវាទក្រសួង អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ក្រោយពីអង្គប្រជុំបានពិភាក្សាយ៉ាងលម្អិតទៅតាមកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងតាមមាតិកា ចំណាត់ថ្នាក់សេដ្ឋកិច្ចរួចមក ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការតំណាងប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំក្រសួងធនធានទឹក និងឧតុនិយម រៀបចំនូវចំណុចសំខាន់ៗ និងសំណូមពរមួយចំនួនដូចខាងក្រោម៖

– ការរៀបចំផែនការថវិកាប្រចាំឆ្នាំនាពេលខាងមុខ ត្រូវបញ្ចូលចំណាយវិនិយោគសាធារណៈ ផ្សារភ្ជាប់ជាមួយថវិកាចរន្តក្នុងច្បាប់ថវិកាកម្មវិធី ជាមួយថវិការបស់ដៃគូអភិវឌ្ឍន៍នានាមានដូចជា (WB, ADB, AFD, AIIB, EIB,….)។

– សំណូមពរឱ្យមន្ត្រីជំនាញចុះសិក្សាការបាក់ច្រាំងទន្លេនៅផ្លូវជាតិលេខ១១ ត្រង់កំណាត់ផ្លូវជិតដល់សាលាស្រុកពាមរក៍ ស្ថិតក្នុងខេត្តព្រៃវែង ដើម្បីមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា បង្ការការបាក់ច្រាំងដល់ផ្លូវជាតិ។

– អង្គប្រជុំបានសម្រេចបន្ថែមថវិកាជូនដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ទាំង ២៥៕

អត្ថបទដែលជាប់ទាក់ទង