បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណថ្នាក់ដឹកនាំបណ្ដាប្រទេសនានា ដែលផ្ញើសារអបអរសាទរ ចំពោះការឡើងកាន់តំណែង ជានាយករដ្ឋមន្រ្ដី
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃកម្ពុជា ប្រកាសថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំបណ្ដាប្រទេសនានា ដែលបានផ្ញើសារលិខិតអបអរសាទរ ចំពោះការឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដីនៃកម្ពុជា ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា ការផ្ញើសារលិខិតអបអរសាទរនេះ គឺមិនមែនជាកាតព្វកិច្ចរបស់ប្រទេសនានានោះទេ។