**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាល បន្តកែទម្រង់ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងភាពស្អាតស្អំ**រដ្ឋមន្រ្តីការបទេសអ៉ីរ៉ង់ថា អាមេរិកត្រូវប្តូររបៀបធ្វើការ មុនពេលមានកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ**គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់កោះ Greenland ក្នុងសប្តាហ៍នេះ**ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ**ឧត្តមសេនីយ៍ទោ គង់​ មនោ អញ្ជើញបើកវគ្គហ្វឹកហ្វីនបំប៉នជំនាញអន្តរាគមន៍ពិសេសរយៈពេលខ្លី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦”**លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ក្រុមការងារអាវុធហត្ថ យកអំណោយជូនដល់គ្រួសារដែលជួបគ្រោះអគ្គីភ័យ**ក្រសួងបរិស្ថាន រកឃើញមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង**នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney អំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ**នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា**ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីដែលបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តឧត្តរ” ឆ្នាំ២០២៥**ប្រទេសចិន នឹងបន្តធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បើទោះបីជាមានការបែកបាក់ផ្នែកសេដ្ឋកិច្ចដោយសារលើភាពចលាចលពាណិជ្ជកម្មដែលបង្កឡើងដោយលោក ដូណាល់ ត្រាំក៏ដោយ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានកាត់ក្ដីឱ្យបញ្ឈប់ការចោទប្រកាន់លើលោកនាយករដ្ឋមន្រ្តី ហាន ដុកសូ**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា អ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយអង្គការណាតូបានទេ**ឧត្តមសេនីយ៍ទោ ហួត សុធី ផ្តល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាព ប្រពន្ធសមាជិកមរណភាព និងសមាជិកជួបប្រធានសក្កិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប**គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកបានជួបពិភាក្សា នូវសំណើដើម្បីការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង ប្រទេសចិន**យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស**លោក ដូណាល់ ត្រាំ ប្រកាសថា យន្តការនានាដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុង «កម្រិតគ្រប់គ្រងមួយ»

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំឱ្យមន្ត្រី​ និងបុគ្គលិកសុខាភិបាលត្រូវចេះស្រលាញ់ និងសាមគ្គីគ្នា

   

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការណែនាំឱ្យមន្ត្រី​ និងបុគ្គលិកសុខាភិបាលត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នា ធ្វេីការដោយយកចិត្តទុកដាក់ខ្ពស់។

កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មី ក្រោមជំនួយឥតសំណងរបស់ជប៉ុន ព្រមទាំងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលខេត្តកំពង់ធំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដូចជាការពង្រឹង និងពង្រីកសេវាថែទាំសុខភាព ឱ្យកាន់តែគៀកប្រជាពលរដ្ឋ ដេីម្បីធានាឱ្យបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី​ ក៏បានណែនាំឱ្យមន្ត្រី​ និងបុគ្គលិកសុខាភិបាលត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នា ធ្វេីការដោយយកចិត្តទុកដាក់ខ្ពស់ គោរពវិន័យការងារ មានក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវគិតផលប្រយោជន៍រួម ព្រមទាំងត្រូវគោរពឋានានុក្រមការងារ​ មានភាពបុរេសកម្មក្នុងការបំពេញការងារ​ ហើយពួតដៃគ្នា​ដើម្បីបម្រើប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង