បណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ពិចារណាលើមន្ត្រីកិច្ចសន្យា ចូលក្របខណ្ឌមន្ត្រីរាជការ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិចារណាលើមន្ត្រីកិច្ចសន្យា ចូលក្របខណ្ឌមន្ត្រីរាជការ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ៕