**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ហ្លួងម៉ែ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសំលឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយគណ:ប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូមន្រ្តីព្រឹទ្ធសភាអាមេរិក មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-អាមេរិក។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលកន្លងមកនេះបានដើរតួនាទីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជា តាមរយៈការជួយដល់ដំណើរប្រជាធិបតេយ្យសេរីពហុបក្ស, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបោសសម្អាតមីន និងការផ្តល់នូវទីផ្សារដ៏ទូលំទូលាយសម្រាប់ផលិតផលវាយនភ័ណ្ឌ និងកាត់ដេររបស់កម្ពុជា តាមរយៈប្រព័ន្ធ GSP, ការផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩, ការផ្តល់ជំនួយថវិកាសម្រាប់វិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក អាឡិច ខានស៍ បានសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបើកទំព័រថ្មីមួយឈានទៅរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-អាមេរិក។

លោកបានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍសង្គម, ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជាបើកទ្វារចំហ និងទទួលស្វាគមន៍ជានិច្ច នូវរាល់គំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-អាមេរិក ។

ជាមួយគ្នានេះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានបន្ថែមថា គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រៀមខ្លួនជាស្រេច ក្នុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាបន្ថែមទៅលើកិច្ចការងារមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, បញ្ហាសិទ្ធិមនុស្ស, សន្តិសុខ, សុវត្ថិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរ លោក អាឡិច ខានស៍ និង គណៈប្រតិភូមន្រ្តីព្រឹទ្ធសភាអាមេរិក ទទួលបានជោគជ័យផ្លែផ្កា នៅក្នុងដំណើរទស្សនកិច្ចនេះ និង ជូនពរដល់ការធ្វើមាតុភូមិនិវត្តន៍ទៅកាន់សហរដ្ឋអាមេរិកវិញ ប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង