**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន**អភិបាលរងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា**អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ**ក្រសួងការបរទេសរុស្ស៊ី អះអាងថា កប៉ាល់ដឹកទំនិញឈ្មោះថា «Ursa Major» បានលិចនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ**នាយឧត្តមសេនីយ៍ សៅ សុខា៖ ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងចំនួន៤០៦បណ្ដឹង ចាត់ការ២០៦បណ្តឹង នៅសល់២០០បណ្តឹង កំពុងបន្តចាត់ការតាមនីតិវិធី**កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ**ក្រសួងការងារ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD. ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”**ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងនូវសំណូមពរមួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ដំណើរទស្សនកិច្ចរបស់សម្តេច ទៅទីម៉រខាងកើតកន្លងទៅ មិនមែនជាការចែដន្យ តែជាការបង្ហាញពីសាមគ្គីភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីម៉រខាងកើត កាលពីពេលកន្លងទៅ គឺមិនមែនជាការចែដន្យទេ តែជាការបង្ហាញពីសាមគ្គីភាព ក៏ដូចជាការរំលឹកឲ្យបណ្តាប្រទេសអាស៊ាន គិតគូតពីការស្នើសុំចូលជាសមាជិកអាស៊ាន ពីសំណាក់ប្រទេសទីម៉រខាងកើត។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអនុញ្ញាតឲ្យ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សម្តេចតេជោមានប្រសាសន៍ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មកកាន់ប្រទេសកម្ពុជា ហើយដែលដំណើរទស្សនកិច្ចនេះនិងជួយជំរុញទំនាក់ទំនងថែមទៀត នៃប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា សម្តេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសទីម៉រខាងកើត ដែលជាមេដឹកនាំអាស៊ានម្នាក់គត់បានទៅដល់ប្រទេសទីម៉រខាងកើត ដើម្បីជំរុញការចូលជាសមាជិករបស់ទីម៉រខាងកើត ទៅក្នុងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា ទីម៉រខាងកើត។

ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យរូបឯកឧត្តមចូលជួបសំដែងការគួរសម ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ។ ឯកឧត្តមបន្តថា ឯកឧត្តមនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានបញ្ជូនរូបឯកឧត្តមមកកាន់ប្រទេសកម្ពុជា ទី១ដើម្បីអបអរសាទរដោយផ្ទាល់ចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងមក ដែលបង្ហាញពីការប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ នៃដំណើរការប្រជាធិបតេយ្យ ពិសេសការបន្តផ្តល់នូវសុខសន្តិភាព និរន្តរភាពរបស់ប្រទេសផង តំបន់ផង និងពិភពលោកទាំងមូលផងដែរ។

ឯកឧត្តមសូមអបអរសាទរជូនចំពោះ សម្តេចប្រធានគណបក្ស និងប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ទី២ការអបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលកម្ពុជានិងទីម៉រខាងកើត គឺជាមិត្តដ៏យូរលង់ណាស់មកហើយ។ ឯកឧត្តមមានប្រសាសន៍បន្តថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២២កន្លងទៅ សម្តេចតេជោបានផ្តល់ការគាំទ្រជាប្រវត្តិសាស្រ្ត ចំពោះប្រទេសទីម៉រខាងកើត ក្នុងការចូលជាសមាជិករបស់អាស៊ាន។

សម្តេចតេជោមានប្រសាសន៍ថា ឯកឧត្តមនាយករដ្ឋមន្រ្តីទីម៉រខាងកើត ហ្គូស្មៅ ធ្លាប់បានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០២២ និងជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២កន្លងមក។ សម្តេចតេជោបន្តថា សម្តេចនិងឯកឧត្តម ហ្គូស្មៅ មានការយល់ចិត្ត និងមានការខិតខំធ្វើយ៉ាងណា ជួយទីម៉រខាងកើតចូលជាសមាជិកអាស៊ាន។ សម្តេចបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីម៉រខាងកើត កាលពីពេលកន្លងទៅ គឺមិនមែនជាការចែដន្យទេ តែជាការបង្ហាញពីសាមគ្គីភាព ក៏ដូចជាការរំលឹកឲ្យបណ្តាប្រទេសអាស៊ាន គិតគូតពីការស្នើសុំចូលជាសមាជិកអាស៊ាន ពីសំណាក់ប្រទេសទីម៉រខាងកើត។

សម្តេចបន្តថា ទីម៉រខាងកើតបានត្រៀមលក្ខណៈចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១ ទើបរហូតមកដល់ឆ្នាំ២០២២កន្លងមកនេះ ទីម៉រខាងកើត ទើបបានទទួលស្គាល់ជាសមាជិកអ្នកសង្កេតការណ៍របស់អាស៊ាន ហើយនិងអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន។

សម្តេចតេជោក៏បានរំលឹកពីដំណើរការ នៃការផ្ទេរអំណាចដោយរលូននៅកម្ពុជា ដែលការប្រព្រឹត្តទៅនេះ គឺដើម្បីធានានូវស្ថេរភាព និរន្តរភាព នៃការបន្តវេន តាមលក្ខណៈប្រជាធិបតេយ្យ និងជាការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីបន្តនូវអ្វីដែលមានកន្លងមក និងបន្តអភិវឌ្ឍប្រទេសតទៅមុខទៀត។

ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសាមគ្គីភាពរបស់សម្តេច ចំពោះប្រទេសទីម៉រខាងកើត ហើយឯកឧត្តមក៏ដូចជាឯកឧត្តមប្រធានាធិបតី ឯកឧត្តមនាយករដ្ឋមន្រ្តីទីម៉រខាងកើត និងរងចាំស្វាគមន៍ជានិច្ច ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសទីម៉រខាងកើត ក្នុងពេលវេលាដ៏សមស្របរបស់សម្តេច៕

អត្ថបទដែលជាប់ទាក់ទង