តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ជាប់ ជាបន្តបន្ទាប់ ធ្វើឲ្យមានខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗនឹងអាចមានភ្លៀងធ្លាក់ជាប់ ជាបន្តបន្ទាប់ ធ្វើឲ្យមានខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ជាប់ ជាបន្តបន្ទាប់ ពីបង្គួរទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀង ខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ៕