**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ក្រសួងការពារជាតិ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែសីហា និងលើកទិសដៅអនុវត្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ តំណាងគ្រប់អង្គភាពចំណុះ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក, បញ្ជាការដ្ឋានកងទ័ពជើងទឹក, បញ្ជាការដ្ឋានកងទ័ពជើងអាកាស និងអាវុធហត្ថលើផ្ទៃប្រទេស។

ផ្អែកតាមរបាយការណ៍ បានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៣ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តភារកិច្ចជាក់ស្ដែង ចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗដូចខាងក្រោម៖

– សភាពការណ៍នៅតាមតំបន់ព្រំដែនស្ងប់ស្ងាត់ ពុំមានអ្វីធំដុំគួរឲ្យកត់សម្គាល់ កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន។ ចំណែកសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសមានភាពល្អប្រសើរ។ ជាក់ស្ដែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិម កើតឡើងចំនួន៣០០លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១៦០លើក។

– ក្រៅពីនេះ កងយោធពលខេមរភូមិន្ទ ក៏បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រនយោបាយ និងសតិអារម្មណ៍កងទ័ព ការងារកសាង និងជួសជុលបណ្តាញ ការងារបោសសំអាតគ្រាប់មីន ការងារបញ្ជូនកងកម្លាំង និងការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ការងារប្រវត្តិសាស្ត្រយោធា ការគ្រប់គ្រងនិងអភិវឌ្ឍន៍វិមានឈ្នះ ឈ្នះ ព្រមទាំងការងារមួយចំនួនទៀត ដោយសម្រេចបាននូវលទ្ធផលល្អ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាមរដ្ឋលេខាធិការប្រចាំការ បានដាក់ចេញនូវទិសដៅមួយចំនួនសម្រាប់អនុវត្តនៅក្នុងក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះក្នុងខែកញ្ញានេះ ដោយជំរុញឱ្យបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ នៅតាមតំបន់ព្រំដែន និងចូលរួមទប់ស្កាត់បង្ការបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ រួមទាំងបន្តអនុវត្តតាមផែនការនានាដែលដាក់ចេញ។

នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់បន្ថែមផងដែរអំពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្តោតសំខាន់ថ្មីមួយចំណុចទៀត បន្ថែមលើយុទ្ធសាស្ត្រចតុកោណ កាលពីអាណត្តិមុន ក្នុងនោះមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយក្នុងនោះក៏មានផងដែរនូវ យុទ្ធសាស្ត្របញ្ចកោនសម្រាប់វិស័យការពារជាតិ។

ឯកឧត្តមបានរំលឹកអំពីស្នាដៃមិនអាចគណនាបានរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការដឹកនាំកងយោធពលខេមរភូមិន្ទ ជាច្រើនអាណត្តិកន្លងទៅនេះ និងចង់ចាំជានិច្ចនូវវីរៈភាពរបស់សម្តេចសម្រាប់វិស័យការពារជាតិ ដែលនាំមកដល់ភាពរីកចម្រើនរហូតដល់ពេលនេះ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរអំពីសភាពការណ៍នយោបាយតំបន់ និងពិភពលោក ដែលកម្ពុជាត្រូវបន្តតាមដានយ៉ាងយកចិត្តទុកដាក់។ នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះខិតខំបំពេញភារកិច្ច និងគាំទ្រចំពោះការដឹកនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណាថែរក្សាមរតក និងអភិវឌ្ឍវិស័យយោធាកម្ពុជា កាន់តែខ្លាំងក្លាថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង