អភិបាលរងខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំពិភាក្សាលើករណី នៃការប្រើប្រាស់ដីស្ថានីយ៍ផ្សព្វផ្សាយនិងស្ដារឡើងវិញ ព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក
ភ្នំពេញ៖ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ៣០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើករណី នៃការប្រើប្រាស់ដីស្ថានីយ៍ផ្សព្វផ្សាយនិងស្ដារឡើងវិញ ព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
ដោយមានការចូលរួមពីសំណាក់ លោកអភិបាលស្រុករមាសហែក លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្ត លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអធិការនគរបាលស្រុករមាសហែក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក លោកប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុក លោកប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍន៍ និងសំណង់សាលាខេត្ត លោកប្រធានការិយាល័យសូរិយោដីភូមិបាលស្រុក លោក-លោកស្រីមេឃុំ អណ្ដូងត្របែក, ក្រសាំង, ត្រស់ និងអ្នកដែលពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា អជ្ញាធរស្រុក-ឃុំ ត្រូវបង្កេីនការយកចិត្តទុកដាក់ឲ្យបានខ្ពស់លេីការងារមួយនេះ ក្នុងការចុះត្រួតពិនិត្យដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារឡេីងវិញ ព្រៃឈេីក្រសាំងជាប្រចាំ។ ហើយចាប់ពីពេលនេះតទៅបេីសិនជាប្រជាពលរដ្ឋមួយណានៅតែបន្តធ្វេីសកម្មភាពចាប់យកដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារឡេីងវិញ ព្រៃឈេីក្រសាំង យកមកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀត សូមអជ្ញាធរដែលមានសមត្ថកិច្ចអនុវត្តន៍ តាមនីតិវិធីផ្លូវច្បាប់៕