**បេសកកម្ម ៣ថ្ងៃ លើទឹកដីចិន របស់សម្តេចធិបតី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាព្រឹត្តិកាណ៍ថ្មីមួយទៀត ធ្វើឲ្យកម្ពុជាកាន់តែលេច មុខមាត់ខ្ពស់ត្រដែត លើឆាកអន្តរជាតិ**បញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ**សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ**កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ**រដ្ឋបាលខេត្តព្រះសីហនុ បន្ដរៀបចំវេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ខេត្តព្រះសីហនុ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ដំណើរចុះត្រួតពិនិត្យការងារនៅខេត្ត Hubei របស់លោក Xi Jinping បង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងដូចម្ដេច**សប្តាហ៍សហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ានឆ្នាំ២០២៤បានបើកធ្វើនៅភូមិភាគស្វយ័ត Guangxi**លោក Li Qiangនាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨**មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤**ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់អារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងតួកគី**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស**ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច**ប្រធានរដ្ឋសភា៖ មន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ប្រទេសជាតិ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៧១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ “ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព “ ឆ្នាំ២០២៤-២០២៨**រដ្ឋមន្ត្រីក្រសួងធនធានទឹក លើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពង្រីកផែនការវិនិយោគលើវិស័យធនធានទឹកនៅកម្ពុជា**ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អបអរសាទរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក**ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ទំនងជានឹងត្រូវគេបង្ខំ ឲ្យទទួលយកផែនការ សន្តិភាពជាមួយនឹងរុស្សី**យន្ដហោះចម្បាំងអាមេរិក F-15 ជាច្រើនគ្រឿង បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដាក់ពង្រាយ កម្លាំងយោធាបន្ថែមទៅកាន់តំបន់នេះ

រដ្ឋមន្ត្រីមហាផ្ទៃ ព្រមានដក​មន្ត្រី​ណា ពាក់ព័ន្ធជាមួយគ្រឿងញៀន និងប្រកាសលុបបំបាត់វប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន​ប្រកាស​ព្រមានដកតួនាទីមន្ត្រីណាដែលពាក់ព័ន្ធនឹងគ្រឿងញៀននិងបំបាត់វប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ។ ការប្រកាសឯកឧត្តមអភិសន្តិបណ្ឌិតបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខ​តំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួង​មហា​ផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣​ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា៖ «ការងារនេះ ខ្ញុំនឹង ការងារ​នេះមិនចូលជ្រៅទេ ប៉ុន្តែចំពោះការងារពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន កន្លងមក​មាន​ស្នងការរងម្នាក់បានបន្លំឯកសារ ដោយអន្តរាគមន៍ដល់សម្តេចក្រឡាហោម ពេលនោះ​នីតិកាល​ទី៦ ប៉ុន្តែឥឡូវនេះ នីតិកាលទី៧ យើងលុបបាត់ចោល»។ ឯកឧត្តមអភិសន្តិ​បណ្ឌិតបានលើកឡើងថា អាណត្តិទី៧នេះ ចំពោះអ្នកដែលមានតួនាទីជាកងកម្លាំងប្រដាប់​អាវុធ បើមានការស្រាវជ្រាវឃើញពាក់ព័ន្ធនឹងការជួញដូរគ្រឿង ឯកឧត្ដមគិតថាពួកគាត់​មិនគួរ​នៅជាមួយពួកយើងទៀតទេ។ ឯកឧត្តមអភិសន្តិបណ្ឌិតអះអាងថា មន្ត្រីដែល​ពាក់​ព័ន្ធ​គ្រឿងញៀននោះបើទុកទៅមិនដឹងមានប្រយោជន៍អ្វីទៀតទេ ព្រោះថាគាត់ម្នាក់នឹង​មិន​ដឹង​បានធ្វើប៉ុន្មានឆ្នាំហើយ និងអ្នកដែលកើតទុក្ខដោយសារគាត់រាប់ពាន់នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ក្រៅពីការអន្ត​រា​គមន៍​ចំពោះគ្រឿងញៀនក៏មានការលុបំបាត់ចំពោះការអន្តរាគមន៍​ករណីផ្សេងៗទៀត​ផង​ដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្ថែមថា នឹងលុបបំបាត់ចំពោះការទាក់​ទាញ​អន្តរា​គមន៍ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ដែលជាចំណុចមួយសំខាន់ណាស់ ។ ឯកឧត្ដមបានកត់សម្គាល់ឃើញថា កន្លងមកនេះ មានករណីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​មួយចំនួនបានដឹកនាំកម្លាំងរបស់ខ្លួនទៅការពារវិស័យឯកជនដែលមានជម្លោះ ឬមួយចំនួន​ទៀតបានដឹកនាំកម្លាំងទាំងស៊ីវិល ឬផ្នែកកងកម្លាំងនគបាលទៅការពារដី​ទាំង​នោះដែល​ទាំងនោះមិនមានជាប្រយោជន៍រួម។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់បន្ថែមថា៖ «ចំណុចនេះ ខ្ញុំគួរថាត្រូវលុបបំបាត់ និងពិនិត្យដាក់ទោសទណ្ឌ ចំពោះបុគ្គលនោះ ព្រោះ​មិនអាចយកកំលាំងទៅប្រើប្រាស់ទៅលើការងារបុគ្គលបានទេ»។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបញ្ជាក់ថា ការធ្វើបែប​នេះ​នឹងធ្វើឱ្យមានយុត្តិធម៌ក្នុងសង្គមផងដែរ ហើយយុត្តិធម៌សង្គមនឹងចាប់ផ្តើមអនុវត្តន៍​ចាប់ពីអាណត្តិទី៧នេះតទៅ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃក៏បាន​លើក​ឡើងទៀតថា យុត្តិធម៌សង្គមមិនមែ នទាល់តែការធ្វើអំពើល្អជាមួយប្រជាពល​រដ្ឋនោះ​ទេ គឺត្រូវចាប់ផ្តើមចេញពីខ្លួនយើង ដូច្នេះហើយបានជាខ្ញុំទោសចំពោះឯកឧត្តម ថ្នាក់​ដឹក​នាំបណ្តាក្រសួងផ្សេងៗ ពិសេសក្នុងក្រសួងមហាផ្ទៃ ក្នុងការផ្ទេរមន្ត្រីមកចូលក្នុងក្រសួង ឬផ្ទេរ​ចេញ ឬផ្ទេរទៅតាមបណ្តាអគ្គនាយកដ្ឋាននានា ឬមួយតែងតាំងនៅអគ្គនាយក​ដ្ឋាន​ផ្សេងទៀត។ ​

ឯកឧត្តមអភិសន្តិបណ្ឌិតបានអះអាងបន្ថែមថា នឹងធ្វើការជាមួយបណ្តា អគ្គនាយក​ដ្ឋាននានាដើម្បីធ្វើការឈ្វេងយល់បន្ថែម​ដូច្នេះការផ្អាកផ្ទេរតួនាទីត្រូវផ្អាកជា​បណ្តោះ​អាសន្នការធ្វើបែបនេះដើម្បីឱ្យអ្នកថ្មី មានភាពរឹងមាំផ្លូវចិត្តក្នុងការរៀបចំ​រចនាសម្ព័ន្ធខ្លួន​ដែល​គិតថាអាចធ្វើបាន។ ឯកឧត្តមអភិសន្តិបណ្ឌិតរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «បើយើង​គិតតែធ្វើការផ្ទេរតួនាទីចុះឡើងនោះ ការបែងចែងតួនាទីភារកិច្ចមិនចប់​នោះទេ។ អីចឹង យើ​ង​ត្រូវ​បញ្ចប់ ទើបគាត់មានការទទួលខុសត្រូវចំពោះមុខ រាជរដ្ឋាភិបាល ពិសេសនោះ​រដ្ឋមន្ត្រីក្រសួងរបស់ខ្លួន»៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង