នគរបាលស្រុកសង្កែ វ៉ៃខ្នោះជនសង្ស័យម្នាក់ករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុម ទី០២ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាល ស្រុកសង្កែ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបានរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ ធ្វេីការល្បាតនៅចំណុចខាងលេីបានជួបប្រទះ ជនសង្ស័យ០១នាក់ឈ្មោះ វ៉ុង សុភា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ហេីយបានធ្វេីការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចយកខ្សែភ្លើងអ្នកភូមិ កាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៩និង១០នាទីនៅចំណុចផ្ទះទុកចោល ស្ថិតនៅក្រុមទី១៣ ភូមិកំពង់ពិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ដកហូតសម្ភារៈរួមមាន៖-សំបកខ្សែភ្លើងចំនួន ០១ដុំ-កូនកាំបិតចំនួន ០១ -កន្ត្រៃសម្រាប់កាត់ខ្សែភ្លើង ពណ៌លឿង ចំនួន០១-ដង្កាប់ ដងពណ៌ខៀវ ចំនួន ០១ ។
បច្ចុប្បន្នករណីនេះនគរបាលស្រុកបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕