អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីរាយការណ៍មួយចំនួន
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលសន្និសីទបូកគោ សាលាខេត្ត។
កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យ និងពិភាក្សាលើ៖
១.សេចក្តីរាយការណ៍របស់កម្លាំងទាំងបីប្រភេទនិងវរព្រំដែនទឹក ២៤១ ពាក់ព័ន្ធលើការងារ៖
-ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
-បញ្ហាគ្រឿងញៀន
-ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
២.សេចក្តីរាយការណ៍របស់វរព្រំដែនទឹក ២៤១
៣.សេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក
៤.មតិបូកសរុបរបស់ ឯកឧត្តមអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៕