ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ជារដ្ឋលេខាធិការប្រចាំការ មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារអគ្គលេខាធិការដ្ឋាន
ភ្នំពេញ៖ ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ជារដ្ឋលេខាធិការប្រចាំការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអគ្គលេខាធិការដ្ឋាន ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម ប៉ូលី ដា និងឯកឧត្ដម ទ្រី សុខហេង សម្រាប់ជួយកិច្ចការងារឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។