ឯកឧត្ដម ងី ច័ន្ទ្រផល មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងការងារសំខាន់មួយចំនួនទៀត
ភ្នំពេញ៖ ឯកឧត្ដម ងី ច័ន្ទ្រផល ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ ការងារអាស៊ាន កិច្ចការក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន និងការិយាល័យច្រកចេញចូលតែមួយ ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម ឡោង ផល និងឯកឧត្ដម ពឹម សំណាង សម្រាប់ជួយកិច្ចការងារឯកឧត្ដម ងី ច័ន្ទ្រផល ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។