លោកជំទាវ ជូ ប៊ុនអេង មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារប្រឆាំងការជួញដូរមនុស្ស
ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារប្រឆាំងការជួញដូរមនុស្ស ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានលោកជំទាវ ជួញ សុឆ័យ និងលោកជំទាវ គង់ ស៊ីផា សម្រាប់ជួយកិច្ចការងារលោកជំទាវ ជូ ប៊ុនអេង ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។