ឯកឧត្ដម ខៀវ សុភ័គ ទទួលភារកិច្ចជា នាយកខុទ្ទកាល័យរដ្ឋមន្ត្រីមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្ដម ខៀវ សុភ័គ ជារដ្ឋលេខាធិការ និងទទួលភារកិច្ចជា នាយកខុទ្ទកាល័យ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម គឺ ដារ៉ា ឯកឧត្ដម ម៉ុម សារឿន និងឯកឧត្ដម ឈឹម សេរីភួន សម្រាប់ជួយកិច្ចការងារឯកឧត្ដម ខៀវ សុភ័គ ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។