ឯកឧត្ដម មៀច សុផាន់ណា និងឯកឧត្ដម ឌឿន សុវណ្ណ មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារប្រឆាំងផលិតផលក្លែងក្លាយ និងមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ
ភ្នំពេញ៖ ឯកឧត្ដម មៀច សុផាន់ណា និងឯកឧត្ដម ឌឿន សុវណ្ណ ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារប្រឆាំងផលិតផលក្លែងក្លាយ និងមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម សោម ច័ន្ទឌីណា ឯកឧត្ដម គឹម ជាតិ និងលោកជំទាវ វី សាឌី សម្រាប់ជួយកិច្ចការងារឯកឧត្ដម មៀច សុផាន់ណា និងឯកឧត្ដម ឌឿន សុវណ្ណ ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។