ឯកឧត្ដម ប៊ុន ហ៊ុន និងឯកឧត្ដម ឌី សុកផាន មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារក្រុមប្រឹក្សានីតិកម្មសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងបក្សនយោបាយ
ភ្នំពេញ៖ ឯកឧត្ដម ប៊ុន ហ៊ុន និងឯកឧត្ដម ឌី សុកផាន ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារក្រុមប្រឹក្សានីតិកម្មសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម ផុន ប៊ុនថាល់ ឯកឧត្ដម គង់ បូរ៉ា និងឯកឧត្ដម អ៊ូច ចាន់ណូរ៉ា សម្រាប់ជួយកិច្ចការងារឯកឧត្ដម ប៊ុន ហ៊ុន និងឯកឧត្ដម ឌី សុកផាន ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។