លោកជំទាវ អុង សុភាវី មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារយេនឌ័រក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោកជំទាវ អុង សុភាវី ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារយេនឌ័រក្រសួងមហាផ្ទៃ ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានលោកជំទាវ ព្រំ ចន្ថា សម្រាប់ជួយកិច្ចការងារលោកជំទាវ អុង សុភាវី ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។